បទ​សម្ភាសន៍​ផ្ដាច់​មុខ! ឈិន ច័ន្ទសុធារី អួល​ដើម​ក​ក្នុង​ថ្ងៃ​រៀបការ

  • 2015-10-22 14:30:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដល់​ថ្ងៃ​រៀបការ​ទៅ​ហើយ កញ្ញា ឈិន ច័ន្ទ​សុធារី អតីត​ពិធីការិនី​ទូរទស្សន៍​លេខ​៥ បាន​ផ្ដល់​បទ​សម្ភាសន៍​ផ្ដាច់​មុខ​ជាមួយ Sabay នៅ​គេហដ្ឋាន​របស់​កញ្ញា។ សុធារី ដល់​វេលា​អួល​ដើម​ក ពេល​និយាយ​ពាក់​ព័ន្ធ​ដល់​ថ្ងៃ​អាពាហ៍ពិពាហ៍។ "ខ្ញុំ​មិន​ដែល នឹក​ស្មាន​ថា ខ្លួន​ឯង​បាន​រៀប​ការ​ បាន​ប្ដី​ដូច​នៅ​ថ្ងៃ​នេះ​ទេ..."។

 

ខ្លឹម​សារ​បន្ត សូម​តាមដាន​ស្ដាប់​បទ​សម្ភាសន៍ Sabay ជាមួយ ឈិន ច័ន្ទ​សុធារី ដូច​ខាង​ក្រោម៖

 

 

ពិធី​មង្គល​ការ ឈិន ច័ន្ទ​សុធារី និង សុវណ្ណ មករា បាន​ចូល​រោង​រសៀល​ថ្ងៃ​ទី ២១​នេះ។ ថ្ងៃ​ស្អែក​ទី ២២ តុលា ២០១៥ ជា​ពិធី​ទទួល​ភ្ញៀវ​កិត្តិយស​ដែល​សុទ្ធ​ជា​សាច់​ញាតិ​ទាំង​សង​ខាង​ពិសា​ភោជនីយ​អាហារ។ លុះ​ថ្ងៃ​ទី ២៩ ខែ​ឆ្នាំ​ដដែល ពួក​គេ​នឹង​ប្រារព្ធ​ពិធី​កាត់​ចំណង​ដៃ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។

 

សុធារី ប្រាប់​ថា វេលា​នោះ គឺ​សម្រាប់​មិត្តភ័ក្ដិ​ទាំង​សង​ខាង ដែល​មាន​ទាំង​មិត្ត​រួម​អាជីព មន្ត្រី​រាជការ និង​អ្នក​មុខ​អ្នកការ​មួយ​ចំនួន​ធំ។

 

 

ទិដ្ឋភាព​សូត្រ​មន្ត​ថ្ងៃ​ដំបូង​នៃ​ពិធី​មង្គល​ការ ឈិន ច័ន្ទ​សុធារី ល្ងាច​នេះ...!

 

 

 

 

 

 

 

 

 

 

 

 

សូម​រង់​ចាំ​ទស្សនា​ទិដ្ឋភាព​ហែ​ជំនូន​នៃ​ពិធី​រៀប​មង្គលការ ឈិន ច័ន្ទ​សុធារី-សុវណ្ណ មករា ជាមួយ Sabay នា​ព្រឹក​ថ្ងៃ​​នេះ​បន្ត​ទៀត...!!!

 

អត្ថបទ៖ ទារិកា