នឹកស្មានមិនដល់! តម្លៃកាដូដែល Beckham ទិញជូនប្រពន្ធកូន
- 2015-10-22 20:11:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នឹកស្មានមិនដល់! តម្លៃកាដូដែល Beckham ទិញជូនប្រពន្ធកូន
ចន្លោះមិនឃើញ
បើទោះបីជាតែងតែបង្រៀនកូនៗឲ្យរស់នៅតាមបែបសាមញ្ញចេះសន្សំសំចៃ តែដល់ពេលខួបកំណើតរបស់សមាជិកក្នុងគ្រួសារម្ដងៗ Beckham និងប្រពន្ធមិនដែលរារែកហ៊ានចំណាយថវិកាដ៏សន្ធឹកសន្ធាប់ដើម្បីទិញកាដូឲ្យគ្នា។
អតីតកីឡាករបាល់ទាត់ Beckham ធ្លាប់ធ្វើឲ្យអ្នកគាំទ្រស្លន់ស្លោនៅពេលហ៊ានចំណាយលុយទិញឈុតគ្រឿងអលង្ការរបស់ កំពូលតារាសម្ដែង Elizabeth Taylor ដែលបានស្លាប់ ឲ្យប្រពន្ធសំណព្វ។ ដើម្បីបញ្ជាក់ពីចិត្តស្មោះស្ម័គ្ររបស់ខ្លួនមានចំពោះប្រពន្ធ David មិនរួញរាហ៊ានចំណាយជាង ២,៩ លានផោន (៤,៤លានដុល្លារ) ដើម្បីទិញឈុតគ្រឿងអលង្ការខាងលើឲ្យទៅ Victoria ទាំងមិនស្ដាយ។ នេះជាកាដូដែល Beckham ជូនទៅប្រពន្ធក្នុងឱកាសភរិយាឆ្លងទន្លេកូនស្រីពៅ Harper Seven ឲ្យទៅខ្លួន។
ក្នុងឈុតគ្រឿងអលង្ការនោះរួមមាន មកុដពេជ្រមួយ បន្តោងខ្សែកមួយ ចិញ្ចៀនភ្ជាប់ជាមួយពេជ្រមានទម្ងន់ ៣៣,១៩ ការ៉ាត់ និងកងដៃដែលបានធ្វើឡើងពីគជ់ខ្យង La Peregrina ដែលជាផលិតផលរបស់ម៉ាកគ្រឿងអលង្ការល្បីឈ្មោះ Cartier។
ក្នុងថ្ងៃខួបកំណើតលើកទី៣០ របស់ Victoria, Beckham បានទិញចិញ្ចៀនពេជ្រតម្លៃ ១លានផោន (១,៥លានដុល្លារ) ឲ្យទៅប្រពន្ធ។ ចិញ្ចៀនមួយវង់នេះត្រូវបានធ្វើឡើងដោយពេជ្រទំហំធំនិងកម្រមានបំផុតនៅលើពិភពលោក។ កាដូមួយនេះដូចជាការបញ្ជាក់ថាចំណងស្នេហារបស់ពួកគេនៅតែរឹងមាំទោះបានឆ្លងកាត់ឧបសគ្គជាច្រើនក៏ដោយ។ ក្នុងកំឡុងពេល ១៥ ឆ្នាំជាប្ដីប្រពន្ធនឹងគ្នា Beckham បានជូនចិញ្ចៀនសរុប ១៣ វង់ឲ្យទៅភរិយា។
មិនត្រឹមតែជូនកាដូជាគ្រឿងអលង្ការមានតម្លៃ David Beckham ព្រមទាំងជូនកាដូមានភាពច្នៃប្រឌិតផ្សេងៗទៀត។ កីឡាកររូបនេះបានចំណាយលុយជាង ១០ លានដុល្លារ ដើម្បីទិញចម្ការទំពាំងបាយជូរមួយនៅជ្រលងភ្នំ Napa ដើម្បីជូនភរិយាក្នុងឱកាសខួបកំណើតរបស់នាង។ ម្ដាយរបស់ Broklyn បានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានក្រេបរសជាតិស្រាដែលបានផលិតពីចម្ការរបស់ខ្លួន។
ល្បីឈ្មោះជាឪពុកដែលស្រលាញ់កូនគ្មានពីរ ក្នុងថ្ងៃខួបកំណើតរបស់កូនពៅ Harper អតីតកីឡាកររូបនេះបានចំណាយថវិកាចំនួន ៦០ ម៉ឺនផោន ( ៩២ ម៉ឺនដុល្លារ) ដើម្បីទិញរូបគំនូរមួយទុកជាកាដូឲ្យកូនស្រី។
Beckham និង Victoria បានសង់ផ្ទះធ្វើពីឈើប្រណិតមួយមានរាងជាប្រាសាទក្នុងសួនច្បារដ៏ធំល្វឹងល្វើយក្នុងតម្លៃ ៣០ លានផោន ( ៤៦ លានដុល្លារ) ទុកជាកាដូខួបកំណើតបីឆ្នាំរបស់កូនស្រីពៅ Harper។ ប្រភពមួយបានឲ្យដឹងថាផ្ទះនេះនឹងក្លាយជាកន្លែងឯកជនរបស់ព្រះនាងតូចនេះ។
Beckham បានបង្ហាញពីការស្រលាញ់កូនគ្មានដែនកំណត់របស់ខ្លួនម្ដងទៀតនៅពេលបានចំណាយលុយ ១ ម៉ឺនផោន ( ១,៥ ម៉ឺនដុល្លារ) ដើម្បីទិញអាវប្រកួតរបស់ក្រុមបាល់ទាត់ Arsernal ឲ្យកូនប្រុស Romeo Beckham ក្នុងឱកាសខួបកំណើតរបស់គេ។ ជាមួយនឹងកាដូនេះគឺពាក្យជូនពររបស់ឪពុក "កូនប្រុសតូចច្រឡឹងរបស់ខ្ញុំនៅពេលនេះមានអាយុ ១៣ ឆ្នាំហើយ។ ក្លាយជាក្មេងជំទង់ហើយនៅតែជាអ្នកគាំទ្ររបស់ក្រុម Arsernal ដដែល។ ជូនពរខួបកំណើតណាក្មេងតូចគួរឲ្យស្រលាញ់"៕
ចុចអាន៖មើលផ្ទះថ្មីគ្រួសារ Beckham មានទំហំដីអាចធ្វើតារាងបាល់ទាត់បាន៣៨០
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ បរទេស