គ្រាន់​តែ​អាហារ​ខ្ជះខ្ជាយ​នៅ​ចិន​មួយ​ឆ្នាំ អាច​ចិញ្ចឹម​មនុស្ស២០០​លាន​នាក់

  • 2014-10-18 16:01:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចិន​មាន​ប្រជាជន​ជិត ១,៤​ពាន់​លាន​នាក់ ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក ដូច្នេះ​ប្រទេស​នេះ​ក៏​សំបូរ​ទៅ​ដោយ​បញ្ហា​ច្រើន​រាប់​មិន​អស់​ដែរ។ បើ​​តាម​រដ្ឋបាល​ចំណី​អាហារ​ចិន បាន​បង្ហាញ​កាល​ពី​ពេល​ថ្មី​ៗ​ថា នៅ​ទូទាំង​ប្រទេស​ចិន​ខ្ជះខ្ជាយ​លើ​ចំណីអាហារ​គិត​ជា​ប្រាក់ ៣២​ពាន់​លាន​ដុល្លារ។

 

ទឹក​ប្រាក់​ដ៏​ច្រើន​នេះ អាច​គ្រប់​គ្រាន់​ចិញ្ចឹម​មនុស្ស​ជាង ២០០​លាន​នាក់​ក្នុង​មួយ​ឆ្នាំ។ ខណៈ​មនុស្ស​មួយ​ចំនួន​បាន​ខ្ជះខ្ជាយ​ទៅ​លើ​អាហារ​ប្រចាំ​ថ្ងៃ ប្រជាជន​ចិន​ប្រមាណ ៨២​លាន​នាក់​ទៀត​កំពុង​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រី​ក្រ និង​ខ្វះ​អាហារ​ចិញ្ចឹម​ជីវិត។ ជា​រៀង​រាល់​ឆ្នាំ ចំណី​អាហារ ៧០លាន​តោន​ត្រូវ​បាន​ខ្ជះខ្ជាយ​តាម​រយៈ​ការ​ដឹក​ជញ្ជូន ដំណើរ​ការ​វេច​ខ្ចប់ និង​សកម្មភាព​ផ្សេងៗ​ទៀត ដែល​ធ្វើ​ឲ្យ​បាត់​បង់​ដល់​ទៅ ៦​ភាគរយ​នៃ​ផលិតផល​ដើម​​​​​។

 

 

លោក Wu Zidan ដែល​ជា​អ្នក​ជំនាញ​វិភាគ និង​ជា​អនុប្រធាន​រដ្ឋបាល​ចំណី​អាហារ​ចិន បាន​បញ្ចេញ​របាយការណ៍​ទាំង​នេះ​នៅ​ចំ​ពេល​យុទ្ធនាការ​ដ៏​តឹងរ៉ឹង​ដែល​ដាក់​ ចេញ​ដោយ​ប្រធានាធិបតី Xi Jinping កាល​ពី​ដើម​ឆ្នាំ​នេះ។ យុទ្ធនាការ​ដ៏​តឹងរ៉ឹង​នោះ​គឺ បញ្ជា​ឲ្យ​គ្រប់​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ទាំង​អស់​លប់​បំបាត់​ភាព​ខ្ជះខ្ជាយ​អាហារ។

 

អ្នក​ជំនាញ​ខ្លះ​បាន​រិះ​គន់​ទៅ​លើ​ភាព​ខ្ជះខ្ជាយ​នៃ​ទម្លាប់​​ចាស់​របស់​ប្រជាជន​ចិន ដែល​​បន្សល់​ទុក​អាហារ​ខ្លះ​នៅ​ក្នុង​ចាន​ដើម្បី​គោរព​ម្ចាស់​ផ្ទះ ជាជាង​បរិភោគ​អស់ពី​ចាន​ដែល​មាន​ន័យ​ថា​ម្ហូប​អាហារ​អស់ និង​គ្មានអ្វី​ទទួលទាន​ទៀត៕

 

​ចេក​អាំង និង​អា​ពីង​បំពង​​​ស្រុកខ្មែរ ជាប់​ជា​អាហារ​ចិញ្ចើម​ផ្លូវ​​​មាន​រសជាតិ​ឆ្ងាញ់៖ ចុចអាន

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ business-standard