Ronaldo ចេញមុខ ធ្វើជាគំរូដល់យុវជនចូលរួមផ្ដល់ឈាម
- 2015-10-23 21:36:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo ចេញមុខ ធ្វើជាគំរូដល់យុវជនចូលរួមផ្ដល់ឈាម
ចន្លោះមិនឃើញ
ចំពោះអ្នកគាំទ្រមួយចំនួនតែងតែឆ្ងល់ថាហេតុអ្វី Cristiano Ronaldo មិនមានសាក់នៅលើដងខ្លួនដូចកីឡាករល្បីៗដទៃទៀត ? ខណៈដែលពេលនេះ ចម្ងល់នោះបានបកស្រាយយ៉ាងច្បាស់ហើយថា មកពីរូបគេផ្ទាល់តែងតែចូលរួមយុទ្ធនាការផ្ដល់ឈាមជួយសង្គ្រោះអ្នកជំងឺជានិច្ច ទើបមិនអាចចាក់សាក់បាន។
កាលពីពេលថ្មីៗ នេះ ក្នុងយុទ្ធនាការស្វែងរកឈាមដើម្បីជួយដល់អ្នកជំងឺទាំងអស់នៅលើលោក ដែលត្រូវការប្រភេទឈាមផ្សេងៗគ្នា កីឡាករ Ronaldo បានស្ម័គ្រចិត្តធ្វើជាតំណាងមួយរូប ក៏ដូចជាអ្នកផ្ដល់ឈាមមុនគេ ដើម្បីឱ្យអ្នកគ្រប់គ្នាធ្វើតាម។ បទសម្ភាសន៍ជាមួយ Mirror កីឡាករឆ្នើមរបស់ Real Madrid បាននិយាយចំពោះរឿងផ្ដល់ឈាមនេះថា៖ “យើងទាំងអស់គ្នាបានធ្វើរឿងជួយសង្គមច្រើន ដោយការផ្ដល់ឈាមនេះ។ ការផ្ដល់ឈាមតែម្នាក់ អាចជួយដល់អ្នកជំងឺដែលត្រូវការជាចាំបាច់ដល់ទៅ៣នាក់ឯណោះ ហើយវាក៏ជារឿងល្អសម្រាប់អ្នករាល់គ្នាផងដែរ”។
អស់រយៈពេល៦ឆ្នាំមកហើយ ដែលកីឡាករវ័យ៣០ឆ្នាំខាងលើតែងតែចូលរួមក្នុងការផ្ដល់ឈាម ហើយចំពោះមូលហេតុធំដែលធ្វើឱ្យរូបគេធ្វើដូច្នេះ គឺបណ្ដាលមកពីកាលពីមុននោះ កូនរបស់មិត្តរួមក្រុមគេម្នាក់ ត្រូវការខួរឆ្អឹងជាចាំបាច់បំផុត ប៉ុន្តែគ្រានោះមិនមាននរណាហ៊ានផ្ដល់ឱ្យនោះទេ៕
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ bleacherreport