ហេតុផល៤យ៉ាង ដែលអ្នកមានស្នេហាហើយ នៅតែឯកា
- 2015-10-25 22:20:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផល៤យ៉ាង ដែលអ្នកមានស្នេហាហើយ នៅតែឯកា
ចន្លោះមិនឃើញ
មនុស្សជាច្រើនជឿថា ពេលមានស្នេហាហើយ នឹងគ្មានភាពឯកាទៀតទេ ព្រោះតែមានមនុស្សពិសេសស្រលាញ់អ្នក គាំទ្រអ្នក និងជួយលើកទឹកចិត្តដល់អ្នកគ្រប់ពេល។ ប៉ុន្តែមិនមែនទាំងអស់ទេ ពោលគឺ មានមនុស្សជាច្រើនទៀត ទោះមានស្នេហាហើយ ក៏នៅតែមានអារម្មណ៍ថាឯកា មិនខុសពីអ្នកអត់គូដែរ។ តើដោយសារមូលហេតុអ្វីទៅ? ចង់ដឹងច្បាស់ ទស្សនាហេតុផល៤យ៉ាងខាងក្រោម៖
១. គូស្នេហ៍អ្នកហាក់មិនសូវអើពើទាំងផ្លូវកាយ និងអារម្មណ៍៖ បើអ្នកមានអារម្មណ៍ថា រូបអ្នកមិនមែនជាតម្រូវការរបស់គេ ហើយត្រូវបានគូស្នេហ៍អ្នក ធ្វើដាក់ដូចព្រងើយកន្តើយ ប្រហែលជាដៃគូរបស់អ្នកលែងខ្វល់ពីអ្នកទៀតហើយ។ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថា ឯកាក្នុងទំនាក់ទំនងស្នេហាមួយនេះ។
២. មិនយល់ច្បាស់ពីគោលបំណងទំនាក់ទំនងស្នេហា៖ ពេលខ្លះ បើអ្នកមិនដឹងច្បាស់ថា ខ្លួនឯងចង់បានអ្វីឲ្យប្រាកដ ក្នុងទំនាក់ទំនងស្នេហា នោះអ្នកនឹងគ្មានថ្ងៃរីករាយ ឬចុះសម្រុងគ្នាទេ។ អ្នកត្រូវតែស្វែងយល់ពីចំណុចនេះឲ្យច្បាស់ ថាអ្នកចង់បន្តអនាគតវែងឆ្ងាយ ឬគោលបំណងអ្វីផ្សេង...។
៣. ទំនាក់ទំនងមិនបើកចំហ និងមិនស្មោះត្រង់៖ ភាពឯកា នឹងកើតមានឡើង បើសិនជាអ្នកមានអារម្មណ៍ថា ដៃគូរបស់អ្នកមានរឿងលាក់បាំង និងនិយាយមិនស្មោះត្រង់ជាមួយអ្នក ឬគេលួចធ្វើអ្វីជាមួយអ្នកផ្សេងជាដើម។ អ្នកត្រូវតែនិយាយទៅកាន់ដៃគូរបស់អ្នក និងឲ្យគាត់ដឹងពីអារម្មណ៍របស់អ្នក។
៤. នៅឆ្ងាយគ្នា ឬរវល់ការងាររៀងៗខ្លួនពេក៖ ទំនាក់ទំនងស្នេហា គឺកើតឡើងដោយមនុស្ស២នាក់ ហើយបើមាននរណាម្នាក់ ត្រូវចាកចេញទៅណាឆ្ងាយរយៈពេលយូរ ឬរវល់ការងារ ឬការសិក្សា ពុំសូវបានជួបគ្នា...យូរៗទៅអ្នក ឬគូស្នេហ៍អ្នក នឹងមានអារម្មណ៍ថាឯកាមិនខាន។ ដូច្នេះអ្នកត្រូវតែរកវិធី ដើម្បីទាក់ទងគ្នាឲ្យញឹកញាប់ តាមមធ្យោបាយផ្សេងៗ និងត្រូវអត់ធ្មត់ បន្តលើកទឹកចិត្តឲ្យគ្នាជានិច្ច៕
-ចុចអាន៖ ៨យ៉ាងត្រូវដឹង បើដាក់ចិត្តស្រលាញ់នារីឆ្លាត ពូកែ រឹងប៉ឹងមិនទន់ជ្រាយ
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ lovepanky