អបអរបុណ្យ Halloween គ្រួសារមួយចងព្យួរសាកសពសិប្បនិមិត្តមុខផ្ទះគួរឲ្យខ្លាច
- 2015-10-27 22:50:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរបុណ្យ Halloween គ្រួសារមួយចងព្យួរសាកសពសិប្បនិមិត្តមុខផ្ទះគួរឲ្យខ្លាច
ចន្លោះមិនឃើញ
ពិធីបុណ្យ Halloween កាន់តែខិតជិតមកដល់ ពោលគឺគេប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៣១ តុលា នៅតាមបណ្ដាប្រទេសលោកខាងលិច តែក៏បានហូរចូលដល់ប្រទេសអាស៊ានមួយចំនួនផងដែរ។
ពិធីបុណ្យ Halloween ត្រូវបានគេធ្វើឡើងដំបូងតាំងពី២០០០ឆ្នាំមុនមកម្ល៉េះ ដោយប្រជាជន Celtic ដែលឥឡូវស្ថិតក្នុងប្រទេសអៀរឡង់ ចក្រភពអង់គ្លេស និងបារាំងភាគខាងជើង។ ប្រទេសទាំងនេះប្រារព្ធនៅថ្ងៃទី១កញ្ញា ដែលបញ្ជាក់ថា វាជាថ្ងៃចុងបញ្ចប់នៃរដូវក្ដៅ និងរដូវប្រមូលផល ដោយផ្ដើមមកវិញនូវរដូវត្រជាក់, ងងឹត និងជាពេលវេលាតែងតែពាក់ព័ន្ធនឹងការស្លាប់របស់មនុស្ស។ នេះបើយោងតាមគេហទំព័រ History of Halloween។
ងាកមកមើលគ្រួសារមួយនៅរដ្ឋ Ohio សហរដ្ឋអាមេរិកវិញ បានធ្វើឲ្យគ្រប់គ្នាភ័យស្ទើរលស់ព្រលឹង ក្រោយយកទីងមោងតែងធ្វើជាសាកសពត្រូវគេធ្វើទារុណកម្ម ចាក់នឹងកាំបិត ប្រឡាក់ឈាម ចងព្យួរសំយុងក្បាលចុះក្រោមពីលើដើមឈើ និងបង្គោល នៅទីធ្លាមុខផ្ទះខ្លួន ដើម្បីអបអរពិធីបុណ្យមួយនេះ។ គ្រួសារនេះបានតុបតែងទុកមុនជាង ៣សប្ដាហ៍ រហូតដល់ពិធីបុណ្យ ដែលផ្ទះពួកគេនៅក្បែរសាលាបឋមសិក្សាមួយ ក្នុងទីក្រុងប៉ាម៉ា។
អ្នកខ្លះគិតថា ជាការកម្សាន្តសប្បាយ តែខ្លះថាជាការតុបតែងគួរឲ្យរន្ធត់ បន្លាចក្មេងៗ។ ចំណែកមន្ត្រីក្រុង ក្រោយមានការត្អូញត្អែរ របស់ប្រជាពលរដ្ឋមួយចំនួន និយាយថា ខ្លួនមិនអាចទប់ស្កាត់សកម្មភាពនេះឡើយ ព្រោះវាជាសិទ្ធិរបស់ពួកគេ។
តែទោះបីជាយ៉ាងណា ម្ចាស់ផ្ទះអ្នកស្រី Vicki Barrett និងប្ដីគាត់ប្រាប់ថា នឹងរុះរើចេញ ប្រសិនបើពួកគេរកឃើញថាមានក្មេងៗច្រើនភ័យខ្លាច ហើយការធ្វើបែបនេះគាត់មិនមានចេតនាធ្វើឲ្យនរណាម្នាក់ភ័យឡើយ៕
ចុចអាន៖ ចោរលួចកង់មិនចេះមើល ត្រូវម្ចាស់លេងមួយក្បាច់ខ្មាសគេ
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ dailymail, history