Paul Walker ជាប់​ក្នុង​បញ្ជី​​តារា​ស្លាប់​ដែល​​​​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ លើក​ដំបូង

  • 2015-10-28 14:41:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​រឿង "Fast & Furious” Paul Walker បាន​ជាប់​ក្នុង​បញ្ជី​ "ជន​ល្បី​ៗ​ដែល​បាន​ស្លាប់ និងអាច​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​២០១៥" (Top Earning Dead Celebrities of 2015) ​ របស់​ទស្សនាវដ្ដី Forbes ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ម្សិលមិញ​នេះ។ ​

 

តារា​វ័យ ៤០ឆ្នាំ​ ដែល​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ចុង​ឆ្នាំ​២០១៣ អាច​រក​ចំណូល​បាន ១០,៥លាន​ដុល្លារ ក្នុង​រយៈ​ពេល​១​ឆ្នាំ​មុន និង​បាន​ជាប់​ចំណាត់ថ្នាក់​ទី​៩​ក្នុង​បញ្ជី​នេះ។ នេះ​ជា​លើក​ដំបូង​ដែល​ Walker បាន​ជាប់​ក្នុង​បញ្ជី​នេះ។

 

ស្ដេច​ចម្រៀង​ប៉ុប Michael Jackson ដែល​ជាប់​លេខ​មួយ​ផ្ទួន​​ៗ​កាល​ពី​ពីរ​ឆ្នាំ​មុន នៅ​តែ​​ស្ថិត​នៅ​ចំណាត់ថ្នាក់​កំពូល​នេះ​ដដែល​ក្នុង​ឆ្នាំ​នេះ ដោយ​អាច​រក​ចំណូល​បាន ១១៥លាន​ដុល្លារ ពី​ស្នាដៃ​របស់​ខ្លួន​ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ។ កាល​ពី​ឆ្នាំ​២០១៤ តារា​រូប​នេះ​អាច​រក​ចំណូល​បាន ១៤០លាន​ដុល្លារ។

 

 

តារា​ចម្រៀង Elvis Presley ដែល​បាន​ស្លាប់​តាំង​ពី​ឆ្នាំ​១៩៧៧ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ​ ជាមួយ​ចំណូល ៥៥លាន​ដុល្លារ ខណៈ​ដែល​​វិចិត្រករ​រូប​គំនូរ​តុក្កតា លោក Charles Schulz ជាប់​ចំណាត់ថ្នាក់​លេខ​៣​ ជាមួយ​ចំណូល ៤០លាន​ដុល្លារ។​

 

ខាង​ក្រោម​នេះ​គឺ​ជា​បុគ្គល​ល្បី​ៗ​ដែល​បាន​ស្លាប់​ទាំង ១៣រូប​ដែល​ជាប់​ក្នុង​បញ្ជី​ទស្សនាវដ្ដី Forbes នៅ​ឆ្នាំ​នេះ៖

១. Michael Jackson: ១១៥លាន​ដុល្លារ

២. Elvis Presley: ៥៥លាន​ដុល្លារ

៣. Charles Schulz: ៤០លាន​ដុល្លារ

៤. Bob Marley: ២១លាន​ដុល្លារ

៥. Elizabeth Taylor:២០លាន​ដុល្លារ

៦. Marilyn Monroe: ១៧លាន​ដុល្លារ

៧. John Lennon: ១២លាន​ដុល្លារ

៨. Albert Einstein: ១១លាន​ដុល្លារ

៩. Paul Walker: ១០,៥លាន​ដុល្លារ

១០. Bettie Page: ១០លាន​ដុល្លារ

១១. Theodor Geisel (Dr Seuss): ៩,៥លាន​ដុល្លារ

១២. Steve McQueen: ៩លាន​ដុល្លារ

១៣. James Dean: ៨,៥លាន​ដុល្លារ

 

ចុចអាន៖បញ្ជី​ឈ្មោះ​តារា​រ៉េប​ទាំង​១០​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​២០១៥

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ bbc