ម៉ៅ ហាជី ទោះ​ធ្លាក់​ពី Cambodian Idol តែ​ចង់​បន្ត​អាជីព​តារា​ចម្រៀង​នៅ​ភ្នំពេញ

  • 2015-11-02 17:14:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំលោះ​សង្ហា ម៉ៅ ហាជី បាន​ប្រាប់ Sabay ថា​បើ​ទោះ​ជា​មិន​បាន​ក្លាយ​ជា​ម្ចាស់​ជយលាភី​ពាន Cambodian Idol  ក៏​រូប​លោក​នៅតែ​បន្ត​អាជីព​ជា​អ្នក​ចម្រៀង​នេះ​បន្ត​ទៅ​មុខ​ទៀត​ដែរ ហើយ​រូប​លោក​ចង់​ក្លាយ​ជា​អ្នក​ចម្រៀង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នេះ​វិញ​ម្ដង។

 

អ្នក​ខេត្ត​បាត់ដំបង​ខាងលើ​ គឺជា​បេក្ខជន​មួយ​រូប​ក្នុង​ចំណោម​បី​រូប​ចុងក្រោយ​របស់ Cambodian Idol វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​យប់មិញ។ បុរស​សម្បុរ​ស្រអែម​ខាងលើ​បាន​បន្ត​ថា "ទោះ​ខ្ញុំ​មិន​បាន​ក្លាយ​ជា​ម្ចាស់​ពាន​កម្មវិធី​នេះ​ក៏​ដោយ​ក៏​ខ្ញុំ​នៅតែ​ស្រលាញ់ និង​បន្ត​អាជីព​ជា​អ្នក​ចម្រៀង​នេះ​ត​ទៅ​មុខ​ទៀត​ដែរ ព្រោះ​នេះ​ជា​ក្ដី​សុបិន​ទាំង​យូរ​ណាស់​មក​ហើយ។”

 

 

តារា​វ័យ​ជាង ២០ ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បន្ទាប់ពី​ចប់​កម្មវិធី​ប្រឡង​នេះ​ហើយ​លោក​រវល់​នឹង​ការងារ​ផ្ទាល់​ខ្លួន​បន្តិច តែ​ទោះ​ជា​បែបនេះ​ក្ដី​លោក​ត្រូវ​ឆ្លៀត​ទៅ​ស្រុក​កំណើត​មួយ ឬ​ពីរ​សប្ដាហ៍​សិន​ដើម្បី​ថ្លែង​អំណរគុណ​ចំពោះ​ពុក​ម៉ែ​បងប្អូន​ដែល​នៅ​ទី​នោះ រួច​នឹង​មក​ភ្នំពេញ​វិញ​ដើម្បី​ធ្វើ​ជា​អ្នក​ចម្រៀង​នៅ​ទី​នេះ​វិញ​ម្ដង។

 

"បាទ​អូន បន្ទាប់ពី​បង​ត្រលប់​មកពី​បាត់ដំបង​វិញ បង​នឹង​ត្រៀម​ខ្លួន​ធ្វើ​ជា​អ្នក​ចម្រៀង​អាជីព នៅ​ភ្នំពេញ​នេះ​ម្ដង។ ប៉ុន្តែ​ពេល​នេះ​មិន​ទាន់​មាន​កន្លែង​ដែល​អាច​ផ្ញើ​ខ្លួន​បាន​នៅ​ឡើយ​ទេ។”

 

 

រូប​ភាព៖ FB ហា​ជី

 

វិល​ទៅ​​លទ្ធផល​យប់មិញ​ ហាជី ប្រាប់​ថា ​លោក​មិន​បាន​ខឹង ឬ​អន់​ចិត្ត​អ្វី​នោះ​ទេ។ "ពេល​បាន​ឡើង​ដល់​វគ្គ​ចុងក្រោយ​យប់មិញ​នេះ​ គឺជា​រឿង​នឹកស្មាន​មិន​ដល់​របស់​ខ្ញុំ​ទៅ​ហើយ ហើយ​អ្វី​ដែល​កាន់តែ​អស្ចារ្យសម្រាប់​​ខ្ញុំ​ គឺ​ខ្ញុំ​បាន​ធ្វើឲ្យ​បងប្អូន​ប្រជាជន​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​ស្គាល់​រូប​ខ្ញុំ នឹង​សូម​ឲ្យ​អ្នក​គាំទ្រ​ទាំងអស់​ទទួល​ស្គាល់​លទ្ធផល​នេះ​ផង​ដែរ ព្រោះ​បេក្ខជន​ទាំង​អស់​សុទ្ធ​តែ​មាន​សមត្ថភាព​ខ្លាំង​ៗ​រៀង​ខ្លួន"។ ម៉ៅ ហាជី បន្ថែម។

 

ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​យប់​មិញ​ ម៉ៅ ហាជី បាន​បកស្រាយ​ចម្រៀង​៤​បទ មាន​ដូចជា “រំដួល​ដង​ស្ទឹង​សង្កែ” "ឈឺ​ចាប់​បន្តិច​ម្ដង” "ម៉ាក់ស៊ី​នារី​ថ្មី” និង​បទ​ចុងក្រោយ​ច្រៀង​ចម្រៀង​រួម​គ្នា​គឺ​បទ "ក្រោក​ឈរ”៕

 

អត្ថបទ៖ទ្រី រ៉ាវី