ក្រោយ​​សម្ភាស​​​ការងារ​ចប់ គួរ​ផ្ញើ​អ៊ីមែល​អរគុណ​អ្នក​សម្ភាសន៍​​បែប​ណា?

  • 2015-11-03 21:39:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​ក្រោយ​សម្ភាស​ការងារ​ចប់ ការ​ថ្លែង​អំណរ​គុណ​តាម​ការ​ផ្ញើ​អ៊ីមែល​ទៅ​កាន់​អ្នក​សម្ភាស​ន៍ គឺ​ជា​រឿង​ដែល​គួរ​ធ្វើ បើ​ទោះ​បី​វា​មិន​សូវ​ពេញ​និយម​នៅ​កម្ពុជា​ក៏ដោយ។ ការ​ធ្វើ​បែប​នេះ អាច​ធ្វើ​ឲ្យ​អ្នក​លេចធ្លោ​ជាង​បេក្ខជន​ដទៃ ព្រោះ​វា​ជា​ការ​ជួយ​ក្រើន​​រំលឹក​អ្នក​សម្ភាសន៍ឲ្យ​​ចង​ចាំ​​ពី​អ្នក និង​បញ្ជាក់​ពី​ភាព​យក​ចិត្ត​ទុក​ដាក់​ចំពោះ​តំណែង​ដែល​អ្នក​ដាក់​ពាក្យ​​ផង​ដែរ។​ ខាង​ក្រោម​ជា​របៀប​ខ្លះៗ​ ទាក់ទង​នឹង​របៀប​នៃ​ការ​ផ្ញើសារ​អរគុណ​៖

 

  ១. អរគុណ​អ្នក​សម្ភាសន៍​

ចាប់​ផ្ដើម​ពី​​​​ខ្លឹម​សារ​សរសេរ​អរគុណ​ទៅ​ដល់​អ្នក​សម្ភាសន៍​។ ការ​អរគុណ​នោះ​គឺ​ទៅ​​លើ​ការ​ផ្ដល់​​ឱកាស​​​ឲ្យ​អ្នក​បាន​សម្ភាសន៍។ អ្នក​គួរ​ដឹង​ពី​​មុខងារ ​និង​តួនាទី​អ្នក​សម្ភាស​ន៍ ឲ្យ​បាន​ច្បាស់​លាស់​​ផង​ដែរ បន្ទាប់​មក​​​គួរ​សរសេរ​អំពី​ចំណាប់​អារម្មណ៍​របស់​អ្នក​បង្ហាញ​ពី​ភាព​រីករាយ​អំឡុង​ពេល​ធ្វើ​បទ​សម្ភាសន៍​ បែប​នេះ​ជួយ​រំលឹក​ដល់​អ្នក​ដែល​បាន​សម្ភាស​អ្នក​ឲ្យ​ចាំ​​រូប​​អ្នក​បាន​ល្អ​​។

 

២. រំលឹក​ឡើង​វិញ​អំពី​​អារម្មណ៍​រីករាយ​នឹង​មុខ​ដំណែង​ដែល​បាន​ដាក់​ពាក្យ

បន្ទាប់​ពី​ថ្លែង​អំណរគុណ​ គួរ​សរសេរ​រំលឹក​ឡើង​វិញ​អំពី​អ្វី​​កិច្ច​សន្ទនា​អ្វី​ដែល​អ្នក​បាន​​​បង្ហាញ​ក្នុង​បទ​សម្ភាសន៍​ លើក​ឡើង​អំពី​​ចំណុច​ល្អ​ៗ​ អំពី​ជំនាញ ឬ​ការ​សិក្សា​ដែល​សម​ទៅ​នឹង​​មុខ​ដំណែង​​​​បាន​ដាក់​ពាក្យ​ជា​ពិសេស​អារម្មណ៍​​រីករាយ​នឹង​ការងារ​នោះ​។ ព្យាយាម​​សង្ខេប​ចំណុច​​ទាំង​នោះ​ឲ្យ​ខ្លី​​ មាន​ន័យ​គ្រប់​គ្រាន់។

 

៣. រំលឹក​​អំពី​អ្វី​​ចំណុច​​ល្អ​ សំខាន់ៗ

ក្នុង​ការ​ជ្រើស​រើស​ការងារ​មួយ​ចំនួន​គឺ​មាន​បេក្ខជន​ដាក់​ពាក្យ​ច្រើន​ ដូច​នេះ​ការ​រំលឹក​​​អំពី​ចំណុច​​សំខាន់​ៗ​​ដែល​អ្នក​បាន​លើក​ឡើង​​ទាក់​ទង​នឹង​ការងារ​ដោយ​បង្ហាញ​ថា​អ្នក​ពិត​ជា​សក្ដិសម​នឹង​ការងារ​នោះ។ ​ រំលឹក​បែប​គឺ​ធ្វើ​ឲ្យ​​អ្នក​ជ្រើស​រើស​បុគ្គលិក​នឹក​ឃើញ​អ្នក​ ហើយ​វា​ក៏​ជា​ឱកាស​មួយ​ដែរ។

 

  ៤. ផ្ដល់​ព័ត៌មាន​ថ្មី​ដែល​មិន​បាន​ប្រាប់​ក្នុង​បទ​សម្ភាសន៍​

  លើក​ពី​ចំណុច​​​​​ល្អ​ៗ​ដែល​អ្នក​គិត​ថា​មិន​បាន​លើក​ឡើង​កាល​ពី​​នៅ​សម្ភាសន៍ គឺ​ចំណុច​ណា​ដែល​គិត​ថា​ជា​កត្តា​មួយ​​ដែល​​ជួយ​ជំរុញ​​ឲ្យ​អ្នក​​សម្រេច​ចិត្ត​ជ្រើស​រើស​បុគ្គលិក​រើស​យក​រូប​អ្នក។ នេះ​ជា​ឱកាស​ទី​ពីរ​​ដោយ​បាន​រំលឹក​ពី​ខ្លួន​អ្នក​ផង ​និង​ជំរុញ​ចិត្ត​​អ្នក​ជ្រើស​រើស​តាម​រយៈ​ការ​ថ្លែង​អំណរ​គុណ។

 

៥. បង្ហាញ​​ពី​​​​ការ​តាម​ដាន​ព័ត៌មាន​ការងារ

ទោះ​ជា​មិន​អាច​ដឹង​ពី​លទ្ធផល​ជាប់​ឬ​ធ្លាក់​​​លើ​មុខ​ដំណែង​ការងារ​នា​ពេល​អនាគត ក៏​គួរ​សរសេរ​បង្ហាញ​ទៅ​អ្នក​សម្ភាស​អំពី​ការ​តាម​ដាន​ព័ត៌មាន​​ពី​ការងារ​មុខ​ដំណែង​ដែល​បាន​ដាក់​ពាក្យ។ នេះ​គឺ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ចាប់​អារម្មណ៍​ និង​ប្ដេជ្ញា​ចំពោះ​ការងារ​នោះ។

 

៦​. សរសេរ​ខ្លី​ល្មម​​តែ​មាន​ន័យ​ល្អ​គ្រប់​គ្រាន់

ព្យាយាម​សរសេរ​​ខ្លឹម​សារ​អរគុណ​ និង​រំលឹក​អំពី​ខ្លួន​ខ្លី​ៗ​មាន​ន័យ​សំខាន់​​គ្រប់​គ្រាន់​ផ្ញើ​ទៅ​អ្នក​សម្ភាស ចៀស​វាង​សរសេរ​ច្រើន ដែល​បង្ក​ជា​ការ​​គួរ​ឲ្យ​ធុញ​ទ្រាន់​ទៅ​វិញ។ អ្នក​បាន​លើក​ឡើង​ច្រើន​ពេល​​សម្ភាស​ដូច​នេះ​ការ​ផ្ញើ​លិខិត​អរគុណ​គ្រាន់​តែ​ជា​ការ​រលឹក​​មួយ។

 

៧. ផ្ញើ​ក្នុង​រយៈ​ពេល​២៤​ម៉ោង (មិន​លើស​ពី​មួយ​ថ្ងៃ)​​​​

គួរ​ចាំ​ថា​ ការ​ផ្ញើ​លិខិត​អំណរគុណ​ទៅ​អ្នក​សម្ភាស​ជ្រើស​រើស​បុគ្គលិក​ គឺ​នៅ​ពេល​ថ្មីៗ ដែល​អ្នក​គិត​ថា​ពួក​គេ​នៅ​ចាំ​រូប​អ្នក​បាន​ល្អ។ លើស​ពី​១​ថ្ងៃ​គឺ​អាច​ជា​រយៈ​ពេល​យូរ​មួយ​ ប៉ុន្តែ​ក្នុង​ករណី​ភ្លេច​ក៏​គួរ​ផ្ញើ​ទៅ​ជា​ជាង​មិន​បាន​​​ធ្វើ​អ្វី​​ទាំង​អស់​​ដែរ។ ជា​ចុង​ក្រោយ​អ្នក​នឹង​អាច​រង​ចាំ​នូវ​ដំណឹង​ល្អ​មួយ​ក៏​ថា​បាន៕

 

គំរូ​លិខិត​អរគុណ៖

 

 

ចុចអាន៖ ៣​ចំណុច​ដ៏​ចាំ​បាច់​ត្រូវ​ធ្វើ​ ក្រោយ​សម្ភាស​​ចប់ ​ព្រោះ​អាច​ជួយ​ឲ្យ​អ្នក​ជាប់​ការងារ​បាន

ចុចអាន៖ កំហុស​ធំ​ៗ​ទាំង​៨ ដាច់ខាត​មិន​គួរ​ឲ្យ​កើត​មាន​ក្នុង CV

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ theundercoverrecruiter , job-hunt​​​​​​​​​​​

អត្ថបទថ្មី