មុខរបរ​លក់​ខ្យង​ ១ថ្ងៃ រក​បាន​ ៣០ ម៉ឺន​រៀល

  • 2014-10-18 19:03:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ខ្ញុំ​សព្វថ្ងៃ​រស់​ដោយ​សារ​មុខ​របរ​លក់​ខ្យង គឺ​អាច​ផ្គត់​ផ្គង់​គ្រួសារ​ និង សល់​ប្រាក់​ខ្លះ​ពី​របរ​មួយ​នេះ"។ នេះ​ជា​ការ​លើក​ឡើង​របស់​ លោក ងុយ សឿន ដែល​បាន​ផ្ដើម​លក់​ខ្យង​អស់​រយៈ​ពេល​ជាង​ ១០ ឆ្នាំ ដែល​មាន​ទីតាំង​នៅ​ចម្ងាយ​ពី​ភ្នំពេញ ២៥ គីឡូម៉ែត្រ ឋិត​នៅ​ភូមិ​ធំ ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្ត​កណ្ដាល។

 

សូមចុចអាន៖ មាន់​ស្រែ​​ នឹង​ត្រូវ​បំពាក់​​ស្តង់​ដា​ នា​ពេល​ខាង​មុខ​!

  លោក ងុយ សឿន វ័យ ៤៦ ឆ្នាំ ដែល​មាន​កូន​ចំនួន​ ៦ នាក់ ប្រុស ៤ ស្រី ២ បាន​ប្រាប់​គេហទំព័រ Sabay ថា របរ​​មួយ​នេះ​បាន​​ជួយ​សម្រាល​ជីវភាព​របស់​ក្រុម​គ្រួសារ​របស់​លោក​ជាច្រើន ដោយ​ក្នុង​មួយ​ថ្ងៃ​អាច​រក​ប្រាក់​បាន​ ៣០ ម៉ឺន ​រៀល ហើយ​ចំណាយ​លើ​ការ​ទិញ​ឥវ៉ាន់ និង ការ​ហូប​ចុក​ផ្សេងៗ ​គឺ​ អាច​នៅ​សល់​ក្បែរ​ ១០ ម៉ឺន ​រៀល​ដែរ។

 

លោក​បាន​និយាយ​បញ្ជាក់​ថា ទីតាំង​ដែល​លោក​លក់​សព្វថ្ងៃ​គឺ​ជួល​ពី​ម្ចាស់​ដី​​គេ ដោយ​បង់​៣០០​ដុល្លារ ក្នុង ១ឆ្នាំ។ ភ្ញៀវ​ដែល​មក​ញាំ​នៅ​កន្លែង​របស់​លោក​ គឺ​ ភាគច្រើន​មក​ពី​ភ្នំពេញ ឬ ភ្ញៀវ​ដែល​ត្រឡប់​មក​ពី​ភ្នំ​ប្រសិទ្ធិ៍ និង វត្ត​ប្រាសាទ​ជាដើម។ "​ថ្ងៃ​ចុង​សប្ដាហ៍ គឺ​ ថ្ងៃ សៅរិ៍ និង ថ្ងៃ​អាទិត្យ​លក់​ដាច់​ជាង​គេ គឺ​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ​ ខ្ញុំ​លក់​ចាប់​ពី​ម៉ោង ៧ ព្រឹក​រហូត​ដល់​ ៧ យប់ ទើប​ឈប់។ លោក ងុយ សឿន និយាយ។

 

លោក បាន​ឲ្យ​ដឹង​ដែរ​ថា ភ្ញៀវ​មួយ​ចំនួន​ដែល​មក​ញាំ​នៅ​ខ្យង​នៅ​កន្លែង​របស់​លោក គឺ​ក្រៅពី​ចង់​ញាំ​ខ្យង​ហើយ ពួកគេ​ ក៏​អាច​សម្រាក​កាយ​បាន​ ដោយ​មាន​អង្រឹង​ និង ទស្សនា​​ធម្មជាតិ​ និង ខ្លះ​ស្ទូច​ត្រី​លេង នៅ​ក្នុង​បឹង​​ជាដើម។

 

ប្រិយ​មិត្ត​ចាប់​អារម្មណ៍​ខ្យង លោក ងុយ​ សឿន​ ទេ? ប្រសិន​បើ​ចាប់​អារម្មណ៍​នៅ​ចុង​សប្ដាហ៍​អីចឹង!​អាច​ទៅ​លំហែ​កាយ និង ញាំ​ខ្យង​បាន​នៅ​កន្លែង​របស់​គាត់ ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ២៥ គីឡូម៉ែត្រ ​ពី​ភ្នំពេញ គឺ​ចេញ​ពី​ផ្លូវ​ជាតិ​លេខ ៥ ហើយ​បត់​តាម​ផ្លូវ​ព្រែក​ព្នៅ​ទៅ​ត្រង់​រហូត​​ទៅ។ កន្លែង​លក់​ខ្យង​នេះ គឺ​នៅ​ជិត​វត្ត​ប្រាសាទ និង ៦ គីឡូម៉ែត្រ​ ទៀត​នឹង​ទៅ​ដល់​ភ្នំ​ប្រសិទ្ធិ៍៕

 

 

 

 

 

 

អត្ថបទពាក់ព័ន្ធជាច្រើន​ទៀត​ សូមចុចត្រង់នេះ