សុនខ៣ក្បាល ត្រូវ​ព្រួញ​កាំប្រមា​បាញ់ពេញ​ខ្លួន មាន​អ្នក​រៃ​លុយ​ជួយ​​ខ្ទង់​​ម៉ឺន​ដុល្លារ

  • 2015-11-04 22:32:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សត្វ​កាំប្រមា​មួយ​ក្បាល បាន​ធ្វើ​ឲ្យ​​សុនខ​៣ក្បាល​ ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ប្រើ​រោម​ពិស​​បាញ់​​​​សុនខ​ស្ទើរ​ពេញ​ខ្លួន ​​ខណៈ​ពួកវា​រត់​លេង​នៅ​វាល​​កសិដ្ឋាន​របស់​ម្ចាស់​ក្នុង​ទីក្រុង Craven ខេត្ត Saskatchewan ប្រទេស​កាណាដា។

 

 

សុនខ​ទាំង​៣ ត្រូវ​បាន​ម្ចាស់​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​សត្វ​ជា​បន្ទាន់ ក្រោយ​ត្រូវ​របួស​ធ្ងន់ធ្ងរបែប​នេះ។ សុនខ​មួយ​ក្បាល​​​ឈ្មោះ​ Mahalo បាន​ត្រូវ​របួស​ធ្ងន់​ជាង​គេ ដោយ​រោម​ពិស​បាន​ចាក់​​ទម្លុះ​ឆ្អឹង​ខ្នង​ធ្លាយ​ដល់​បេះដូង និង​សួត។ ពេទ្យ​សត្វ​ត្រូវ​ការ​វះកាត់​ជា​បន្ទាន់ ដែល​​ម្ចាស់​ត្រូវ​ចំណាយ​ប្រាក់​ជាង ៨០០០ដុល្លារ​អាមេរិក​​សម្រាប់​តែ​វា​មួយ​ប៉ុណ្ណោះ។

 

មក​ទល់​ពេល​នេះ​ ដោយ​សារ​តែ​ក្ដី​អាណិត​អាសូរ គេហទំព័រ Gofundme បាន​ជួយ​រៃអង្គាស​ប្រាក់​តាម​អនឡាញ​បាន​ជាង ១ម៉ឺនដុល្លារ​ហើយ សម្រាប់​ជួយ​សុនខ​ទាំង ៣ក្បាល​នេះ ដោយ​ថ្លៃ​សរុប​សុនខ​ទាំង ៣​ ម្ចាស់​ត្រូវ​ចំណាយ ១​ម៉ឺន​ដុល្លារអាមេរិក៕

 

 
 

ចុចអាន៖ សុនខ​ផើម​កប់​ក្រោម​ឥដ្ឋ​អត់​ដឹង​មូលហេតុ​ បាន​បុរស​ម្នាក់​ឮ​សំឡេង​ ​គាស់​ចេញ​មក​ក្រៅ​ទាំង​​លំបាក​

 

ប្រែ​សម្រួល៖​​ ឡេង ភារុណ ប្រភព៖ telegraph

អត្ថបទថ្មី