កីឡាករជប៉ុននៅលីកកំពូលអឺរ៉ុប ១១នាក់នឹងបង្ហាញខ្លួនពេលជប៉ុនមកកម្ពុជា
- 2015-11-05 23:04:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករជប៉ុននៅលីកកំពូលអឺរ៉ុប ១១នាក់នឹងបង្ហាញខ្លួនពេលជប៉ុនមកកម្ពុជា
ចន្លោះមិនឃើញ
កីឡាករសញ្ជាតិជប៉ុន ១១នាក់ ដែលកំពុងលេងនៅក្លិបនានានៃលីកកំពូលអឺរ៉ុប ត្រូវបានកោះហៅឲ្យចូលរួមក្រុមជម្រើសជាតិជាមួយកីឡាករក្នុងស្រុក ១២នាក់ផ្សេងទៀត ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០១៨ នៅតំបន់អាស៊ី ពូលE ជុំទី២ ជើងទី២ លើទឹកដីសិង្ហបុរី និងកម្ពុជានាពេលខាងមុខ។
ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន
កីឡាករកំពុងលេងនៅក្នុងលីកកំពូលអឺរ៉ុបទាំង ១១នាក់នោះមានមកពីក្លិប Hannover 96 (អាល្លឺម៉ង់) ២នាក់, ក្លិប Eintracht Frankfurt (អាល្លឺម៉ង់) ម្នាក់, ក្លិប Borussia Dortmund (អាល្លឺម៉ង់) ម្នាក់, ក្លិប Hertha BSC Berlin(អាល្លឺម៉ង់) ម្នាក់, ក្លិប FSV Mainz 05 (អាល្លឺម៉ង់) ម្នាក់, ក្លិប Southampton (អង់គ្លេស) ម្នាក់, ក្លិប Liecester City (អង់គ្លេស) ម្នាក់, ក្លិប AC Milan (អ៊ីតាលី) ម្នាក់, ក្លិប Internazionale (អ៊ីតាលី) ម្នាក់ និងក្លិប Red Bull Salzburg (អូទ្រីស) ម្នាក់។
ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង ២៣នាក់ ដែលកោះហៅត្រៀមជួបកម្ពុជានាថ្ងៃទី១៧៖
- អ្នកចាំទី Higashiguchi Masaaki ក្រុម Gamba Osaka (ជប៉ុន) Nishikawa Shusaku ក្រុម Urawa Reds (ជប៉ុន) Hayashi Akihiro ក្រុម Sagan Tosu (ជប៉ុន)
- ខ្សែការពារ Nagatomo Yuto ក្រុម Internazionale (អ៊ីតាលី) Makino Tomoaki ក្រុម Urawa Reds (ជប៉ុន) Morishige Masato ក្រុម FC Tokyo (ជប៉ុន) Yoshida Maya ក្រុម Southampton(អង់គ្លេស) FuJiharu Hiroki ក្រុម Gamba Osaka (ជប៉ុន) Maruyama Yuichi ក្រុម FC Tokyo (ជប៉ុន) Sakai Hiroki ក្រុម Hannover 96 (អាល្លឺម៉ង់)
- ខ្សែបម្រើ Hasebe Makoto ក្រុម Eintracht Frankfurt (អាល្លឺម៉ង់) Kashiwagi Yosuke ក្រុម Urawa Reds (ជប៉ុន) Shinji Kagawa ក្រុម Borussia Dortmund (អាល្លឺម៉ង់) Kiyotake Hiroshi ក្រុម Hannover 96 (អាល្លឺម៉ង់) Yamaguchi Hotaru ក្រុម Cerezo Osak (ជប៉ុន) Endo Wataru ក្រុម Shonan Bellmare (ជប៉ុន)
- ខ្សែប្រយុទ្ធ Shinji Okazaki ក្រុម Liecester City (អង់គ្លេស) Keisuke Honda ក្រុម AC Milan (អ៊ីតាលី) Kanazaki Mu ក្រុម Kashima Antlers (ជប៉ុន) Haraguchi Genki ក្រុម Hertha BSC Berlin (អាល្លឺម៉ង់) Usami Takashi ក្រុម Gamba Osaka (ជប៉ុន) Muto Yoshinori ក្រុម FSV Mainz 05 (អាល្លឺម៉ង់) Minamino Takumi ក្រុម Red Bull Salzburg (អូទ្រីស)
អត្ថបទ៖ គង់ វិសាល ប្រភព៖ JFA