យុវជន​ជិត​ស្លាប់​ដោយ​ជំងឺ​មហារីក សម្រេច​បំណង​រៀប​ការ ជាមួយ​តុក្កតា​សិច

  • 2015-11-09 17:42:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗនេះ បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​មាន​ជំងឺ​មហារីក​កម្រិត​ធ្ងន់​បាន​​សម្រេច​រៀបការ​ជាមួយ​តុក្កតា​សិច ដោយ​សារ​តែ​មិន​ចង់​ឲ្យ​មាន​មនុស្ស​ឈឺចាប់​ក្រោយ​ការ​ស្លាប់​របស់​ខ្លួន។

 

 

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​វ័យ​២៨ឆ្នាំ​រូប​នេះ មាន​បំណង​ចង់​រៀបការ​ឲ្យ​បាន​ម្ដង មុន​នឹង​គេ​ស្លាប់ ក្រោយ​ដឹង​ថា​ខ្លួន​មាន​ជំងឺ​មហារីក ក៏​ប៉ុន្តែ​គេ​មិន​ចង់​ឲ្យ​មាន​​នារី​ណា​ម្នាក់​មាន​ឈ្មោះ​ជា​ស្រី​មេម៉ាយ​ឡើយ​ក្រោយ​គេ​ស្លាប់​ទៅ ដូច្នេះ​ទើប​គេ​រៀបការ​ជាមួយ​តុក្កតា​ជំនួស​វិញ។

 

ត្បិត​តែ​ជា​អាពាហ៍ពិពាហ៍​ក្លែងក្លាយ ក៏​ប៉ុន្តែ​ទាំង​កូន​កំលោះ​កូន​ក្រមុំ​ត្រូវ​បាន​រៀប​ចំ​ខ្លួន​យ៉ាង​ស្រស់​ស្អាត ក្នុង​សំលៀកបំពាក់​អាពាហ៍ពិពាហ៍​ខុស​ៗ​គ្នា​ជា​ច្រើន​ឈុត។

 

បើ​ទោះ​ជា​កូន​កំលោះ​រូប​នេះ​មិន​ត្រូវ​បាន​គេ​បង្ហាញ​អត្តសញ្ញាណ តែ​រូប​ថត​ជា​ច្រើន​សន្លឹក​ពី​មង្គលការ​របស់​គេ​បាន​ទទួល​ការ​ចាប់​អារម្មណ៍ និង​កោត​សរសើរ​យ៉ាង​ខ្លាំង​លើ​បណ្ដាញ​សង្គម​ចិន ៕

 

 

 
 
 
 
 

ចុចអាន៖ក្រុមហ៊ុន​ជប៉ុន​ចេញ​ខ្នើយ​ឱប​​​​​ថ្មីរាង​ដូច​មនុស្ស​ស្រី​ពិត​ៗ សម្រាប់​​បុរស​ៗ​នៅ​លីវ​

 

​ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ mirror