Kim Kardashianហោះពីអាមេរិកទៅបារាំងដើម្បីញ៉ាំនំខេក១ចំណិត
- 2015-11-10 17:39:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kim Kardashianហោះពីអាមេរិកទៅបារាំងដើម្បីញ៉ាំនំខេក១ចំណិត
ចន្លោះមិនឃើញ
តារាម៉ូដែល Kim Kardashianបានប្រាប់ទៅកាន់ទស្សនាវដ្ដី Vogue ថា នាងធ្លាប់ជិះយន្តហោះពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសបារាំងដើម្បីបានញ៉ាំនំខេក១ចំណិតដែលជាអាហារដែលចូលចិត្តនៅសណ្ឋាគារ Hotel Costes ។
ប៉ុន្តែជាសំណាងអាក្រក់ ខណៈពេលដែល Kimទៅដល់សណ្ឋាគារនៅប្រទេសបារាំង ពួកគេបានលើកនំខេកអស់ទៅហើយ។ យ៉ាងណាមិញ ដោយសារចិត្តស្ម័គ្រស្មោះរបស់តារាស្រីកូន១ ខំហោះហើរពីឆ្ងាយ អ្នកគ្រប់គ្រងក្នុងសណ្ឋាគារបានរៀបចំនំខេកមួយចំណិតជាពិសេសទៅឲ្យនាង។
ភរិយារបស់ Kanye Westបានប្រាប់ទៅទស្សនាវដ្ដីខាងលើបន្ថែមថា៖ "វាពិតជាធ្ងន់ធ្ងរណាស់។ ខ្ញុំមិនមែនចូលចិត្តនំខេកធម្មតាទេគឺចូលចិត្តខ្លាំងតែម្ដង។ ខ្ញុំបានហោះទៅបារាំងប្រហែលជា២ខែមុន"។
បច្ចុប្បន្នKim Kardashianកំពុងមានផ្ទៃពោះកូនទី២ជាមួយតារារ៉េប Kanye West ហើយកូននេះអាចនឹងកើតនៅចុងខែធ្នូឆ្នាំនេះ ៕
សណ្ឋាគារ Hotel Costes
ចុចអាន៖យុវជន២១ឆ្នាំក្លាយជាតារាល្បីលើអ៊ីនធឺណិតភ្លាមៗព្រោះមានមុខដូចតួរឿង “Titanic” បេះបិទ
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dailymail