គូស្នេហ៍សុំរៀបការកំពូលផ្អែម ឈ្នះពានសុំរៀបការល្អបំផុតប្រចាំឆ្នាំ
- 2015-11-10 20:39:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គូស្នេហ៍សុំរៀបការកំពូលផ្អែម ឈ្នះពានសុំរៀបការល្អបំផុតប្រចាំឆ្នាំ
ចន្លោះមិនឃើញ
បុរសជនជាតិថៃ ឈ្មោះ Ariya Kumpilo ជាម្ចាស់ភោជនីយដ្ឋានមួយនៅក្នុងទីក្រុងបាំងកក បានធ្វើឲ្យអ្នកប្រើប្រាស់អ៊ីនធឺណិតរាប់ម៉ឺននាក់ ក្ដីរំភើប និងរំជួលចិត្ត ក្រោយលោកបានស្នើសុំមិត្តស្រី តាមរបៀបគួរឲ្យចាប់អារម្មណ៍មួយ។
បន្ទាប់ពីលោកបានបង្ហោះវីដេអូនោះចូលក្នុងគណនី Facebook របស់ខ្លួន ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ មានអ្នកចូលមើលជាង ៣លានដង និងបានឈ្នះជាផ្លូវការសម្រាប់ពានរង្វាន់ការស្នើសុំរៀបអាពាហ៍ពិពាហ៍ល្អជាងគេបំផុតនៅថៃ។ អ្នកប្រើប្រាស់ Facebook និយាយថា ពួកគេស្ទើរគ្រប់គ្នាស្រក់ទឹកភ្នែក ដោយក្ដីរំភើប ក្រោយឃើញសកម្មភាពសារភាពស្នេហ៍ និងសំណើសុំរៀបការបែបនេះ។
ក្នុងវីដេអូដោយចាប់ផ្ដើមដំបូងចេញពីរមណីយដ្ឋានមួយ លោក Ariya បាននាំមិត្តស្រីឈ្មោះ Ploy ជិះក្នុងកូនឡានតូចមួយ និងប្រាប់នាងថា គាត់នឹងទៅបង្កើត Show មួយឲ្យនាង។ កញ្ញា Ploy បដិសេធដោយមិនដឹងខ្លួន តែនាងព្រមទៅជាមួយ។
ដើម្បីធ្វើឲ្យ Ploy ភ្ញាក់ផ្អើល លោក Ariya បាននាំមិត្តភក្តិ គ្រួសារ របស់នាង និងតុក្កតា Minions ចេញមករាំពីក្រោយកូនឡានកំពុងបើកតិចៗ មុនពេលលោក Ariya ឈប់ លើកសារក្នុងក្រដាស និងបំពាក់ចិញ្ចៀន។
ចំណែកកញ្ញា Ploy និយាយទាំងក្ដីរំភើប និងទឹកភ្នែកហូរថា «អរគុណ បងខ្លាំងណាស់ ដែលទុកចិត្តអូន ព្រមកសាងជីវិតជាមួយនារីសាមញ្ញបែបនេះ ដែលមិនមានអ្វីអស្ចារ្យទាល់តែសោះ។ ប៉ុន្តែពេលអូនមានបង អូនមិនខ្លាចប្រឈមនឹងអ្វីៗទាំងអស់។ បងជាកម្លាំងចិត្ត ជាអ្នកគាំទ្រ និងជាមនុស្សជាទីស្រលាញ់របស់អូន។ បងជាដៃគូរួមរស់មួយជីវិត ដែលអូនគិតថា អូនមិនធ្លាប់ជួប។ អូនសន្យាចាប់ពីពេលនេះតទៅថា អូននឹងតែងតែធ្វើឲ្យបងញញឹម សើច និងរីករាយ ច្រើនជាងទុក្ខ។ ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់អូន អូនចង់បានរបស់មួយគឺ....»។ ពេលនោះលោក Ariya បានលុតជង្គង់ និងនិយាយវិញថា «រៀបការនឹងបងទៅ»។
តោះ! ទៅមើលវីដេអូទាំងអស់គ្នា ខាងក្រោមនេះ៖
ขนทั้งเพื่อนทั้งญาติเธอ มาขอขนาดนี้ ถ้าไม่แต่งด้วยก็งอนแล้ว ( ...ขนทั้งญาติเธอ เพื่อนเธอ มาขอเธอแต่งงานจ้าPosted by Klong Ariya Kumpilo on Wednesday, November 4, 2015
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ bangkok coconuts