កម្ពុជាសង្ឃឹមរកបានពិន្ទុដំបូងពេលប៉ះអាហ្វហ្គានីស្ថាននៅថ្ងៃស្អែក
- 2015-11-11 21:21:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាសង្ឃឹមរកបានពិន្ទុដំបូងពេលប៉ះអាហ្វហ្គានីស្ថាននៅថ្ងៃស្អែក
ចន្លោះមិនឃើញ
លោក Lee Tae Hoon គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបញ្ជាក់ថា បើទោះបីក្រុមអាហ្វហ្គានីស្ថានមានកម្រិតលេងខ្លាំងជាង ក៏លោកនឹងព្យាយាមប្រាប់កូនក្រុមឲ្យវាយសម្រុកពេលមានឱកាស ហើយសង្ឃឹមរកបានពិន្ទុដំបូងនៃការប្រកួតជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០១៨ នៅតំបន់អាស៊ី ពូលE ជុំទី២ ជើងទី២ នៅថ្ងៃស្អែក។
គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង Lee Tae Hoon បានប្រាប់ Sabay នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុនធ្វើដំណើរចេញទៅអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យថា៖ «ខ្ញុំសង្ឃឹមទទួលបានពិន្ទុលើកនេះ... យើងតែងតែព្យាយាមរកជ័យជម្នះគ្រប់ការប្រកួត... អ៊ីចឹងហើយខ្ញុំសង្ឃឹមថាកីឡាករទាំងអស់ប្រឹងលេងដោយទំនុកចិត្ត និងឆន្ទៈប្រយុទ្ធ»។
បើទោះបីបែបនេះក្ដី គ្រូ Lee ក៏បានលើកឡើងផងដែរថា ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថានមានកម្រិតលេងខ្ពស់ជាងកម្ពុជា ហើយក្រុមកម្ពុជាមិនទាន់ខ្លាំងទេនាពេលនេះ។ ចំណែកឯការប្រកួតនៅទឹកដីអ៊ីរ៉ង់ថ្ងៃស្អែក ក៏ជាបញ្ហាមួយសម្រាប់ក្រុមជម្រើសជាតិកម្ពុជាដែរ ព្រោះត្រូវធ្វើដំណើរឆ្ងាយ ហើយកីឡាករមួយចំនួនមិនទាន់បានសម្រាកគ្រប់គ្រាន់ក្រោយចប់លីកកំពូល៕
សូមទស្សនាវីដេអូ គ្រូ Lee និយាយពីក្ដីសង្ឃឹមរកពិន្ទុដំបូង៖
ចុចអាន៖ គ្រូ Lee ប្រាប់បញ្ហាបីយ៉ាងមុនក្រុមជម្រើសជាតិចាកចេញទៅអ៊ីរ៉ង់
ចុចអាន៖ កម្ពុជានឹងប្រកួតជាមួយអាហ្វហ្គានីស្ថាននៅអ៊ីរ៉ង់ ឯតម្លៃសំបុត្រក៏ចេញហើយដែរ
អត្ថបទ៖ គង់ វិសាល