ប្លែក​​មែន! ប្ដី​ប្រពន្ធ​១គូ​ច្រឡំ​​សង់​ផ្ទះ​​៦៨ម៉ឺន​ដុល្លារ​លើ​ដី​គេ

  • 2014-10-19 17:32:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្ដី​ប្រពន្ធ​​រស់​នៅ​រដ្ឋ Florida មួយ​គូ បាន​សង់​ផ្ទះ​​ក្នុង​ក្ដី​ស្រមៃ​មួយ​ខ្នង ​អស់​ប្រាក់​៦៨ម៉ឺន​ដុល្លារអាមេរិក តែ​គួរ​​ឲ្យ​ស្ដាយ ដី​ផ្ទះ​នោះ​បែរ​ជា​ដី​របស់​អ្នក​ផ្សេង​​ទៅ​វិញ។

 

 

ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ម្ចាស់​ផ្ទះ​លោក Mark Voss និង​ប្រពន្ធ​​មាន​ដី​ផ្ទះ​១៨​កន្លែង តែ​រឿង​គួរ​ឱ្យ​ហួសចិត្ត​នោះ ​ពួកគេ​បាន​សង់​​ផ្ទះ​លើ​ដី​​របស់​អ្នក​ផ្សេង​។

 

ម្ចាស់​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសម្បត្តិ និង​អចលនទ្រព្យ ក្នុង​រដ្ឋ Missouri លោក Mark Voss បាន​និយាយ​ថា៖ “ពួក​យើង​មិន​ចង់​ជឿ​សោះ។ ​រឿង​នេះ​ពិត​ជា ធ្វើ​ឱ្យ​លោក​​ឈឺ​ក្បាលមែន"។ ​

 

ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​បញ្ជាក់​ថា ពួកគេ​បាន​ទិញ​ដី​មាន​អាសយដ្ឋាន 23 Ocean Ridge Blvd ក្នុង​ឆ្នាំ​២០១២។ ក្រោយ​​មក (មិន​ដឹង​ឆ្នាំ​ណា)​ ពួកគេបាន​ជួល​ក្រុមហ៊ុន Keystone Homes ដើម្បី​សាងសង់​អគារ​បីជាន់ មាន​បន្ទប់​ដេក៥ លើ​ដី៤៦៤,៥២ ម៉ែត្រការ៉េ អស់​តម្លៃ៦៨ម៉ឺនដុល្លារ​អាមេរិក

 

ទោះបីជា​យ៉ាងណា ប្រាំមួយ​ខែ​ក្រោយ​មក អ្នកស្រាវជ្រាវ​ម្នាក់ បាន​រក​ឃើញ​ថា​មាន​បញ្ហា គឺ​អគារ​នេះ​សង់​លើ​ដី​អាសយដ្ឋាន 21 Ocean Ridge Blvd ជា​ដី​របស់​លោក Vosses មិន​មែន 23 Ocean Ridge Blvd ទេ។

 

បច្ចុប្បន្ន Vosses បាន​ជួល​មេធាវី ខណៈ​ក្រុមហ៊ុន Keystone កំពុង​ព្យាយាម​ចរចា​រក​ដំណោះ​ស្រាយ​ ឱ្យ​​ភាគី​ទាំងពីរ៕

 

ចុច​ទីនេះ​អាន ប្រើ​រទេះ​ឈើ​រុញ​ម្ដាយ​ជរា​ចូល​លេង​សួន​កម្សាន្ត រំជួល​ចិត្ត​អ្នក​ទេសចរ

ចុចទីនេះអាន ពិការ​មែន​ពិត​តែ​ចិត្ត​ខ្លាំង ខំប្រឹង​ឡើង​ភ្នំ​ទាំង​គ្មាន​ជើង

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Odditycentral

អត្ថបទថ្មី