​ជាង១៦០ប្រទេស​ ​ព្រមព្រៀង​គ្នាប្រើ​ប្រាស់​ផ្កាយរណប​តាម​ដាន​ជើង​ហោះហើរ

  • 2015-11-13 00:14:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រ​​ទេស​​ច្រើនជាង១៦០ នៅ​លើ​ពិភព​លោក​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​គ្នា​កាល​ពី​ថ្ងៃពុធ​ម្សិលមិញ ​ក្នុង​ការ​ប្រើ​ប្រាស់​ផ្កាយរណប​តាម​ដាន​ជើង​ហោះ​ហើរ​នានា ​ដើម្បី​ការពារ​កុំឲ្យ​មាន​ការ​បាត់​ខ្លួន​យន្តហោះ​ដោយ​អាថ៌កំបាំង​ ដូច​ជើង​ហោះ​ហើរ​ម៉ាឡេស៊ី MH370 កាល​ពី​ខែមិនា ឆ្នាំ ២០១៤។

 

 

​ប្រទេស​ទាំង​នេះ​បាន​សម្រេច​ដល់​កិច្ច​ព្រមព្រៀង ​ក្នុង​កិច្ច​ប្រជុំ​មួយ ដែល​ធ្វើឡើង​ដោយ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​របស់ អង្គការ​សហប្រជាជាតិ (ITU) ក្នុង​គោល​បំណង​ដើម្បី​ពង្រឹង​​ប្រព័ន្ធ​តាម​ដាន​ជើង​ហោះ​ហើរ​ស៊ីវិល ដែល​ធ្លាប់​តែ​​ពឹង​ផ្អែកលើ​ប្រព័ន្ធ​រ៉ាដា​ លើ​ដី។

 

ក្នុង​សេចក្ដី​ថ្លែង​​​​ការណ៍​មួយ​បាន​បញ្ជាក់​ថាកិច្ច​ព្រមព្រៀង​​កើតឡើង​ក្រោយ​បាត់​ខ្លួន MH370 ផ្ទុក​មនុស្ស ២៣៩នាក់ ​ដែល​នាំ​ឲ្យ​មាន​ពិភាក្សា​ដេញ​ដោល​ជុំវិញ​ពិភព​លោក លើ​ការ​តាម​ដាន​ជើង​ហោះហើរ ដែល​ត្រូវ​​តែ​មាន​វិធានការ​​សមស្រប។

 

ជើង​ហោះ​ហើរ​នីមួយៗ​​​ត្រូវ​បំពាក់​សម្ភារៈ​បច្ចេកទេស សម្រាប់​តាមដាន ដែល​អាច​​ផ្ដល់​​​នូវ​ការ​ឃ្លាំ​មើល​តាម​ដែនអាកាស​បាន​ពេញលេញ។

 

ITU ​​បញ្ជាក់​ថា​រលក​ប្រេកង់ពីមុន​ធ្លាប់​ត្រូវ​បាន​​បញ្ជូន​សញ្ញា​ពី​យន្តហោះទៅ​ស្ថានីយ​លើ​ដី ហើយ​ពេល​នេះ​នឹង​ផ្លាស់​ប្ដូរ​​ឲ្យ​ផ្កាយ​រណប​តាម​ដាន​យន្តហោះ​​ផ្ទាល់​តែ​ម្ដង ទោះ​នៅ​ទីណា​ក៏ដោយ​៕

 

ចុចអាន៖ មើល​ទិដ្ឋភាព​ដ៏​កម្រ​នៃ​ព្រលាន​យន្តហោះ​ថ្មី​របស់​កូរ៉េខាងជើង

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ channelnewsasia