បុគ្គលិក Apple Store មួយកន្លែងត្រូវបានគេរិះគន់ថារើសអើងពណ៌សម្បុរ
- 2015-11-13 16:57:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុគ្គលិក Apple Store មួយកន្លែងត្រូវបានគេរិះគន់ថារើសអើងពណ៌សម្បុរ
ចន្លោះមិនឃើញ
បុគ្គលិកហាង Apple Store មួយកន្លែងត្រូវបានគេរិះគន់ថា ជាអ្នករើសអើងពណ៌សម្បុរបន្ទាប់ពីវីដេអូខ្លីមួយបង្ហាញពីការរារាំងក្មេងជំទង់ស្បែកខ្មៅមួយក្រុមមិនឲ្យចូលទៅក្នុងហាង ត្រូវបានគេបង្ហោះលើ Facebook។
Khalid Breezy, Petros Smalls, Deebo Ater Abdulahi Haji Ali Mohamed, Andy Gambino Nelson Mahad MohamudSimply Racism, made them apologise thoPosted by Francis Ose on Tuesday, November 10, 2015
ក្មេងជំទង់ស្បែកខ្មៅមួយក្រុមដែលត្រូវគេរារាំងនោះមានឈ្មោះ Petrie, Mabior, Mohamed, Ese, Abdulahi និង Gereng ហើយហេតុការណ៍នេះដែរបានកើតឡើងនៅក្នុងផ្សារទំនើបមួយនាទីក្រុង Melbourne ប្រទេសអូស្ត្រាលី។ នេះបើយោងតាមវិបសាយ Mashable។
តាមរយៈវីដេអូដែលបានបង្ហោះនោះ គេឃើញបុគ្គលិក Apple Store មួយរូបនិយាយថា គេព្រួយបារម្ភពីក្មេងជំទង់មួយក្រុមនោះអាចនឹងលួចរបស់របរក្នុងហាង។ ចំណែកឯក្មេងជំទង់មួយក្រុមនោះវិញអះអាងថា ពួកគេត្រូវបានបុគ្គលិករបស់ Apple Store មើលមកគេក្នុងផ្លូវអាក្រក់ដោយសារតែគេជាជនជាតិស្បែកខ្មៅ។
បន្ទាប់ពីវីដេអូដែលបង្ហាញពីការរើសអើងក្រុមជនជាតិស្បែកខ្មៅពីសំណាក់បុគ្គលិកនៅ Apple Store ត្រូវបានបង្ហោះលើ Facebook រួចមកឃើញថា បុគ្គលិក Apple Store ត្រូវបានគេរិះគន់យ៉ាងចាស់ដៃ។ មតិភាគច្រើនដែលបានសរសេរលើវីដេអូនោះ និយាយថានេះគឺជាទង្វើដែលរើសអើងពណ៌សម្បុរមួយ។
យ៉ាងណាក្ដីកាលពីព្រឹកមិញនេះ ក្រុមហ៊ុន Apple បានចេញជាសេចក្ដីថ្លែងការដើម្បីសុំទោសទៅដល់ក្មេងជំទង់មួយក្រុមនោះចំពោះអាកប្បកិរិយាបុគ្គលិករបស់ខ្លួន៕
ចុចអាន៖ Apple និង Google បានលុបនូវដៃគូរសហការ ដែលលួចទិន្នន័យអ្នកលេង Instagram
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ TheGuardain, Mashable