ទិដ្ឋភាពក្រុមជប៉ុនហ្វឹកហាត់នៅស្តាតអូឡាំពិកល្ងាចនេះ
- 2015-11-15 01:56:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិដ្ឋភាពក្រុមជប៉ុនហ្វឹកហាត់នៅស្តាតអូឡាំពិកល្ងាចនេះ
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនបានចេញហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិកាលពីវេលាម៉ោង៥ល្ងាចមិញនេះ បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅនេះដើម្បីប្រកួតនឹងម្ចាស់ផ្ទះកម្ពុជានៅថ្ងៃទី១៧ខាងមុខនៃវគ្គជម្រុះបាល់ទាត់ពិភពលោក ប្រចាំអាស៊ី ជុំទីពីរ ជើងទីពីរ។ ទោះបីជាដំណឹងកាលពីដំបូងថា មិនឲ្យមាននរណាម្នាក់មើលការហ្វឹកហាត់របស់ពួកគេក៏ដោយ ក៏នៅតែមានមនុស្សចូលមើលច្រើន បន្ទាប់ពី Page របស់សហព័ន្ធបាល់ទាត់កម្ពុជាបានប្រកាសថា អ្នកគាំទ្រអាចចូលមើលការហ្វឹកហាត់របស់ពួកគេបានដោយសេរីប្រហែលជាកន្លះម៉ោងមុនប៉ុណ្ណោះ៕
អត្ថបទ៖ ជាន ចាន់រ៉ា