David Beckham ចូល​លេង​ជាមួយ​កូន​ប្រុស​ជួយ​ក្រុម​ឈ្នះ​នៅ Charity Match

  • 2015-11-15 20:19:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David Beckham​ និង​កូន​ប្រុស Brooklyn បាន​ចាប់​ដៃ​គ្នា​ចូល​លេង​ជាមួយ​គ្នា​​នឹង​ជួយ​ក្រុម GB & Ireland ឈ្នះ​ក្រុម ​Rest of The World ​ ៣-១យប់​មិញ​ ក្នុង​ការ​ប្រកួត​មិត្ត​ភាព​ស្វែងរក​ប្រាក់​ជូន​ដល់​អង្គការ UNICEF ​ដើម្បី​ជួយ​ដល់​កុមារ​ដែល​លេង​​នៅ​កីឡដ្ឋាន Old Trafford ​របស់​ក្លិប Manchester United ។

 

 

David Beckham​ ត្រូវ​ដើរ​តួ​ជា​ប្រធាន​ក្រុម​របស់ GB & Ireland និង​ដឹក​នាំ​ដោយ​​​អតីត​គ្រូ​បង្វឹក Manchester United លោក Sir Alex Fugerson ។ ចំណែក​ឯ​ខាង Rest of The World មាន ​​Zinedine Zidane ជា​ប្រធាន​ក្រុម​​ហើយ​លោក Carlo Ancelotti ជា​អ្នក​ដឹក​នាំ។

 

ខាង GB & Ireland បាន​បើក​ឆាក​នាំ​មុខ​មុន២​គ្រាប់​​ដោយ​​ Paul Scholes តែត​បញ្ចូល​ទី​យ៉ាង​ស្រួល ​បន្ទាប់​ពី​ទទួល​បាល់​ពី​ Beckham​ ហើយ Michael Owen ​ជា​អ្នក​រក​បាន​គ្រាប់​ទី​២។ ចំណែក​ឯ​ក្រុម Rest of The World ក៏​បាន​តាម​១​គ្រាប់​មក​វិញ​ដោយ​ Dwight Yorke ។ យ៉ាងណាក្ដី​ Michael Owen ក៏​បាន​បន្ថែម​មួយ​គ្រាប់​ទៀត​ជួយ​ឲ្យ​​ក្រុម​ឈ្នះ​ដោយ​លទ្ធផល​ ៣-១។

 

នៅ​ចុង​ម៉ោង​តង់ទី​២ David Beckham​ បាន​ប្ដូរ​ចេញ​ជំនួស​ដោយ​កូន​បង្កើត Brooklyn Beckham​ ដោយ​ពាក់អាវ​លេខ​៧​ដូច​គ្នា។ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​នាទី​ផង David ក៏​បាន​ចូល​​ទីលាន​ម្ដង​ទៀត​ដើម្បី​ជំនួស Sol Campbell ដែល​មាន​របួស។

 

 

 

 

 

 

 

ចុចអាន៖Charity Match ​របស់ Beckham ​នៅ Old Trafford ​ចាប់​ផ្ដើម​យប់​នេះ​ហើយ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖​bbc

អត្ថបទពេញនិយម