ម៉ូតូធំស៊េរីថ្មីរបស់ក្រុមហ៊ុន BMW បង្ហាញខ្លួនជាផ្លូវការ
- 2015-11-16 21:30:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូធំស៊េរីថ្មីរបស់ក្រុមហ៊ុន BMW បង្ហាញខ្លួនជាផ្លូវការ
ចន្លោះមិនឃើញ
ទីបំផុតម៉ូតូធំដែលមានរូបរាងដ៏ស្រស់ស្អាតរបស់ក្រុមហ៊ុន BMW បានបង្ហាញខ្លួនហើយ បន្ទាប់ពីលេចរូបរាងជាផលិតផលគំរូនាពេលកន្លងមក។
ម៉ូតូធំ BMW G310 R គឺជាការចូលរួមសហការផលិតរវាងក្រុមហ៊ុន TVS របស់ឥណ្ឌារួមជាមួយនឹងក្រុមហ៊ុន BMW ផ្ទាល់។ ម៉ូតូនេះមានបំពាក់ម៉ាស៊ីនបញ្ចុះកម្ដៅដោយទឹកទំហំ ៣១៣សេសេ អាចផ្ដល់កម្លាំងបាន៣៤សេះ អាចបរបានល្បឿនអតិបរមាត្រឹម ១៤៤,៨៤គ.ម/ម៉។ វាមានទម្ងន់ ១៥៨,៥គ.ក និងស៊ីប្រេងប្រមាណ ២,៧៧លីត្រសម្រាប់ចម្ងាយផ្លូវ១០០គីឡូម៉ែត្រ។ ស៊ុមរបស់ម៉ូតូផលិតពីដែកថែប និងមានបំពាក់ប្រព័ន្ធប្រាំង ABS ជាលក្ខណៈស្តង់ដារ។
ចំពោះតម្លៃរបស់ម៉ូតូ G310 R គឺខាងក្រុមហ៊ុនមិនទាន់បានបញ្ជាក់នៅឡើយនោះទេ៕
ខាងក្រោមគឺជាលក្ខណៈសម្បត្តិបន្ថែមរបស់ម៉ូតូ៖
|
លក្ខណៈសម្បត្តិ |
BMW G310 R |
| ទំហំមាឌស៊ីឡាំង | ៣១៣ សេសេ |
| ប្រភេទម៉ាស៊ីន | single-cylinder, DOHC,បញ្ចុះកម្ដៅដោយទឹក |
| អង្កត់ផ្ចិតស៊ីឡាំងនិងជំហានពិស្តុង | ៨០ម.មx៦២ម.ម |
| ទំហំ (ទទឹងxបណ្ដោយ) | ៨៩៦ម.មx១៩៨៨ម.ម |
| ប្រវែងពីកង់មុខទៅកង់ក្រោយ | ១៣៧៤ម.ម |
| កម្ពស់កែបម៉ូតូ | ៧៨៥ម.ម |
| ចំណុះធុងសាំង | ១១លីត្រ |
| ប្រព័ន្ធហ្រ្វាំង | Anti-lock Braking System |
| ទម្ងន់ | ១៥៨,៥គីឡូក្រាម |
| ហ្វ្រាំងក្រោយ | ហ្រ្វាំងថាសទំហំ ២៤០ម.ម |
| ហ្រ្វាំងមុខ | ហ្រ្វាំងថាសទំហំ ៣០០ម.ម |
| តម្លៃ | មិនមានការបញ្ជាក់ពីក្រុមហ៊ុន |
ចុចអាន៖ តាំងចេញដំបូងរហូតមកដល់ឥឡូវ ម៉ូតូអាគុបប្រែប្រួលយ៉ាងណាខ្លះ?
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ VisorDown