Fino Fi និង Filano ស៊េរី២០១៦ មានលក្ខណៈសម្បត្តិអ្វីពិសេសខ្លះ?
- 2015-11-17 17:13:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fino Fi និង Filano ស៊េរី២០១៦ មានលក្ខណៈសម្បត្តិអ្វីពិសេសខ្លះ?
ចន្លោះមិនឃើញ
ម៉ូតូស៊េរីឆ្នាំ ២០១៦ ពីរគ្រឿង គឺ Fino Fi និង Grand Filano បានបង្ហាញខ្លួនលើផ្សារកម្ពុជាហើយ ដោយមានបំពាក់នូវបច្ចេកវិទ្យាថ្មី។
លក្ខណៈសម្បត្តិរបស់ Fino Fi -ម៉ាស៊ីន៖ បញ្ចុះកម្ដៅដោយខ្យល់ 4តង់/ SOHC, 2 Vales -ទំហំស៊ីឡាំង (ដែលគេស្គាល់ថាជាទំហំម៉ាស៊ីន) ៖១២៥ សេសេ -អង្កត់ផ្ចិត x ជំហានពីស្តុង ៖ ៥២.៤ មម x ៥៧.៩មម -ប្រើប្រព័ន្ធសាំងប៊ិច Nozzle -ប៊ូស៊ី ៖ GNK -ប្រភេទអំប្រ៉ាយ៉ា៖ ស្ងួត/អូតូម៉ាទិក -ចំណុះធុងប្រេង៖ ៤.២ លីត្រ -ចំណុះប្រេងម៉ាស៊ីន៖ ០.៨ លីត្រ
លក្ខណៈសម្បត្តិរបស់ Grand Filano
-ម៉ាស៊ីន៖ បញ្ចុះកម្ដៅដោយខ្យល់ 4 តង់/ SOHC, 2 Vales -ទំហំស៊ីឡាំង (ដែលគេស្គាល់ថាជាទំហំម៉ាស៊ីន) ៖១២៥ សេសេ -អង្កត់ផ្ចិត x ជំហានពីស្តុង ៖ ៥២.៤ មម x ៥៧.៩មម -ប្រើប្រព័ន្ធសាំងប៊ិច -ប្រភេទអំប្រ៉ាយ៉ា៖ ស្ងួត/អូតូម៉ាទិក -ចំណុះធុងប្រេង៖ ៤.៤ លីត្រ -ចំណុះប្រេងម៉ាស៊ីន៖ ០.៨ លីត្រ
លោក ណូម៉ាហ្ស៉ាវ៉ា កាហ្សូហ៊ីរូ អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន យ៉ាម៉ាហាម៉ូទ័រខេមបូឌា បានថ្លែងក្នុងកម្មវិធីបើកសម្ពោធហាងម៉ូតូយ៉ាម៉ាហាថោន ហេង លី 6A ថា ក្រៅពីចំណុចទាំងនេះ Fino Fi ឆ្នាំ២០១៦ ជាម៉ូតូដែលមានបំពាក់មុនប្រព័ន្ធ Blue Core ធ្វើឱ្យវាស៊ីប្រេងតិច។ ទន្ទឹមគ្នានោះដែរ លោកបានទម្លាយឱ្យដឹងដែរថា ដោយកម្ពុជាជាទីផ្សារដ៏មានឥទ្ធិពល YAMAHA អាចលក់ម៉ូតូក្នុងប្រទេសមួយនេះ បានចំនួន ៣ ពាន់គ្រឿងក្នុងមួយឆ្នាំ ចំណែកឆ្នាំនេះ គឺមានការកើនឡើង ៣០% បើធៀបនឹងឆ្នាំ២០១៤៕
គ្រុយ វណ្ណា បន្តមហិច្ឆតាបង្កើតក្តារចុចវៃឆ្លាតភាសាឡាវ ក្រោយជោគជ័យខ្លាំងនៅខ្មែរ
បញ្ឆេះរថយន្តបើកម៉ាស៊ីនត្រជាក់ភ្លាម មានបញ្ហាអីខ្លះ?
អត្ថបទ៖ អ៊ុំ សុភក្តិ