Apple គ្រោងនឹងដាក់លក់ iPhone 5s ស៊េរីថ្មីដែលមានសមត្ថភាពខ្លាំងជាងមុន
- 2015-11-18 16:10:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple គ្រោងនឹងដាក់លក់ iPhone 5s ស៊េរីថ្មីដែលមានសមត្ថភាពខ្លាំងជាងមុន
ចន្លោះមិនឃើញ
កន្លងមកឃើញថា មានការរាយការណ៍ជាច្រើនអំពីទូរសព្ទ iPhone អេក្រង់ទំហំ៤អ៊ីញកំពុងស្ថិតក្នុងការផលិត។ ដោយឡែកការរាយការណ៍ថ្មីមួយទៀតបានអះអាងថា ទូរសព្ទដែលកំពុងផលិតគឺជា “iPhone 5s Mark II”។
ការរាយការណ៍ពីវិបសាយ Macotakara ដែលជាប្រភពផ្ដល់នូវព័ត៌មាន iPhone នាពេលកន្លងមកបានលើកឡើងថា ទូរសព្ទ iPhone 5s ស៊េរីថ្មីនឹងមានទ្រង់ទ្រាយស្រដៀងនឹងទូរសព្ទដើមដែរ ប៉ុន្តែនឹងមានបំពាក់បន្ទះ Chip A8 ជំនួសឲ្យបន្ទះ Chip A7។ មិនតែប៉ុណ្ណោះក៏នឹងមាន Wi-Fi ល្បឿនលឿន 802.11ac និង Bluetooth 4.1 ថែមទៀតផង។ ចំណែកឯកាមេរ៉ាវិញនឹងមានសមត្ថភាពផ្ដិតយករូបភាពបានល្អជាងមុន ពោលនឹងមាន Aperture ទំហំ f/2.2 ។
ប្រភព Macotakara បានបញ្ជាក់ដែរថា iPhone 5s ស៊េរីថ្មីនេះបានត្រៀមរួចជាស្រេចសម្រាប់ការផលិត ហើយអាចនឹងចេញលក់នៅពេលវេលាណាមួយក្នុងឆ្នាំ២០១៦។
ចំពោះ iPhone អេក្រង់៤អ៊ីញដែលមានសមត្ថភាពខ្លាំងជាងមុននេះគឺជឿជាក់ថា អាចនឹងមានការគាំទ្រច្រើនពីសំណាក់អ្នកប្រើប្រាស់ ដោយសារបច្ចុប្បន្ននេះមនុស្សភាគច្រើនពេញចិត្តនឹងទូរសព្ទទំហំតូចជាជាងទំហំធំ ណាមួយវាមានតម្លៃសមល្មមផង៕ ចុចអាន៖ លើ iPhone មានចំណុចសម្ងាត់មួយអាចមើលឃើញពីកន្លែងដែលអ្នកធ្លាប់ទៅកាលពីមុនបាន
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ CultofMac, BGR