iPhone 6s/6s Plus ចិន រូបរាងបន្លំមើលមិនចង់ដឹងលក់ភ្ល្លូកទឹកភ្លូកដីនៅភ្នំពេញ
- 2015-11-18 17:32:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 6s/6s Plus ចិន រូបរាងបន្លំមើលមិនចង់ដឹងលក់ភ្ល្លូកទឹកភ្លូកដីនៅភ្នំពេញ
ចន្លោះមិនឃើញ
ខណៈទីផ្សារ iPhone 6s/6s Plus របស់ Apple កំពុងតែផុលផុស iPhone 6s/6s Plus ចិនដែលមានរូបរាងដូចរបស់ពិតសឹង១០០% ក៏កំពុងតែចរាចរភ្ល្លូកទឹកភ្លូកដីលើទីផ្សារក្នុងទីក្រុងភ្នំពេញផងដែរ។
iPhone 6s Plus ចិន
បើតាមប្រភពអ្នកលក់មួយរូបបានឱ្យដឹងថា ទូរសព្ទ iPhone 6/6 Plus ដែលជាផលិតផលចិននោះ មានរាងរៅ និងកម្មវិធីម៉ាស៊ីន ដូចគ្នាបេះបិទទៅនឹងរបស់ពិត ខុសត្រង់ថា iPhone 6s/6s Plus ចិននេះប្រើសេវាកម្ម Google Play Store។
ប្រភពនោះបានឱ្យដឹងទៀតថា មានអ្នកប្រើប្រាស់មួយចំនួនដែលគ្មានលទ្ធភាពទិញរបស់ពិតមានតម្លៃថ្លៃ បានងាកមកសាកល្បងទិញ iPhone 6s/6s Plus ចិនទាំងនោះយកទៅប្រើ បើទោះបីដឹងថាវាជារបស់ចិនក៏ដោយ។
iPhone 6s Plus ចិន
ចំពោះ iPhone 6s/6s Plus (ទំហំ 32GB) ចិនទាំងនោះ ត្រូវគេដាក់លក់ក្នុងតម្លៃតែ ១៩០ដុល្លារនិង ២៣០ដុល្លារ បើធៀបនឹង iPhone 6s/6s Plus ដែលតម្លៃលើទីផ្សារមិនក្រោម ៧០០ ដុល្លារ។
ទូរសព្ទ iPhone 6s/6s Plus ចិន នេះកំពុងមានលក់នៅតាមហាងមួយចំនួននៅទីក្រុងភ្នំពេញ៕
កម្មវិធីផ្សេងៗលើ iPhone 6s Plus ចិន
សេវាកម្ម Google Play Store លើ iPhone 6s/6s Plus ចិន
អត្ថបទ៖ ប៉ែត ផាន់និត