​អ្នក​ម្ដាយ​ក្លាហាន ស៊ូ​ពលី​ជីវិត​ដើម្បី​កូន​ ​ក្នុង​ការ​​វាយ​ប្រហារ​នៅ​​​ប៉ារីស

  • 2015-11-19 13:39:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ម្ដាយ​វ័យ​៣៥​ឆ្នាំ​ម្នាក់ បាន​ពលី​ជីវិត​​ដោយ​យក​ខ្លួន​ទៅ​បាំង​កូន​ប្រុស​វ័យ​៥​ឆ្នាំ​ឲ្យ​​រស់​​​ជីវិត​ ​ក្នុង​ការ​វាយ​ប្រហារ​នៅ​មហោស្រព Bataclan ​ទីក្រុង​ប៉ារីស របស់​ពួក​ភេរវករ​ ISIS កាល​ពី​យប់​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។

 

 

​Elsa Delplace ​បាន​ប្រើ​ប្រាស់​ខ្លួន​របស់​នាង ដើម្បី​ការពារ​កូន​ប្រុស​ជា​ទី​ស្រលាញ់ ពី​ការ​បាញ់​រះ​ដោយ​ពួក​ខ្មាន់​កាំភ្លើង​ ISIS ខណៈ​ដែល​ម្ដាយ​របស់​នាង​ Patricia San Martin ​វ័យ​៦១​ឆ្នាំ ក៏​បាន​បាត់បង់​ជីវិត​ ​ក្នុង​ការ​សម្លាប់​រង្គាល​នោះ​ដែរ។

 

​ពេល​ខ្មាន់​កាំភ្លើង​ចាប់​ផ្ដើម​បាញ់​រះ អ្នក​ស្រី​ Elsa និង​លោក​យាយ​ Patricia ​បាន​យក​ខ្លួន​ទៅ​បាំង​កុមារា ​វ័យ​៥​ឆ្នាំ​នោះ​ភ្លាម និង​​ធ្វើ​ឲ្យ​អ្នក​ទាំង​២​អស់​ជីវិត​​ព្រម​​គ្នា​ តែ​កូន​ប្រុស​​ ឬ​ចៅ​របស់​លោក​យាយ​ នៅ​មាន​ជីវិត​នៅ​ឡើយ។

 

“Esla Delplace និង​ម្ដាយ​របស់​នាង​ Patricia ​បាន​ស្លាប់​កាល​ពី​យប់​ថ្ងៃ​សុក្រ ក្នុង​ការ​បាញ់​រះ​នៅ​មហោស្រព Bataclan។ កូន​របស់​នាង​ Louis ​ដែល​នាង​ស្រលាញ់​ខ្លាំង​បំផុត​ក៏​នៅ​ជាមួយ​នាង​ដែរ​ពេល​នោះ ​​តែ​ក្រោយ​កើត​ហេតុ​ Louis ត្រូវ​បាន​គេ​ឃើញ​នៅ​មន្ទីរពេទ្យ Vincennes ​និង​​ឃើញ​មាន​ជាប់​ឈាម​របស់​ម្ដាយ​គេ ដែល​​​ស៊ូ​​បូជា​ខ្លួន​បាំង​​ការពារ​គាត់”។ Sihem Souid ​មិត្តភ័ក្ដិ​របស់​ Esla បាន​ប្រាប់​ដល់​ទស្សនាវដ្ដី Le Point។

 

 

“Elsa ជា​មនុស្ស​ម្នាក់ ដែល​រីករាយ និង​តែង​តែ​មាន​ស្នាម​ញញឹម ទោះ​ស្ថិត​ក្នុង​ពេល​លំបាក​យ៉ាង​ណា​ក៏​ដោយ។ នាង​ធ្លាប់​ជួយ​​ធ្វើ​ការ​ស្ម័គ្រចិត្ត​ដល់​សង្គម​ជា​ច្រើន​ ដូច​ជា​ខាង​វប្បធម៌ និង​សិល្បៈ។ នាង​ពូកែ​លេង​​វីយោឡុង​ណាស់។ ​នាង​ជា​មនុស្ស​ម្នាក់ ដែល​តែង​តែ​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌”។ Souid បញ្ជាក់​បន្ថែម។

 

​មនុស្ស​ប្រមាណ​៨៩​នាក់ បាន​ស្លាប់​ក្នុង​សាល​មហោស្រព Bataclan បន្ទាប់​ពី​ខ្មាន់​កាំភ្លើង​ បាន​បាញ់​រះ​ទៅ​កាន់​​​​មនុស្ស​ម្នា​​ជា​ច្រើន ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​សរុប​ទាំង​អស់​នៅ​​ទីក្រុង​ប៉ារីស មាន​រហូត​ដល់​១២៩​នាក់៕

 

-ចុចអាន៖ នារី​ម្នាក់​អះអាង​ថា​ត្រូវ Facebook ប្លុក​ចោល ដោយ​សារ​​នាង​មាន​ឈ្មោះ​ Isis

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ dailymail​

អត្ថបទពេញនិយម