នារី​ម្នាក់​អះអាង​ថា​ត្រូវ Facebook ប្លុក​ចោល ដោយ​សារ​​នាង​មាន​ឈ្មោះ​ Isis

  • 2015-11-18 17:39:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​​ម្នាក់​​​បាន​អះ​អាង​ថា​នាង​ត្រូវ​បាន​គេ​​ប្លុក​ចោល​មិន​អាច​​ប្រើ​គណនី​​ Facebook បាន​​ ដោយ​សារ​តែ​ឈ្មោះ​​នាង​គឺ Isis Anchalee ដែល​ផ្ដើម​ចេញ​ពី​ឈ្មោះ “Isis"។

 

កញ្ញា​វ័យ​២២​ឆ្នាំ​បាន​និយាយ​ថា៖ "ក្រុមហ៊ុន​ Facebook គិត​ថា​ខ្ញុំ​​គឺ​ជា​​ជន​ភេរវកម្ម​ម្នាក់។ ជាក់​ស្ដែង​ទោះ​បី​​​​ខ្ញុំ​​​​​​​​ផ្ញើ​​រូប​​​​​​លិខិត​ឆ្លង​ដែន​ទៅ​​ខាង​ក្រុមហ៊ុន​​​​ក៏​មិន​គ្រប់​គ្រាន់​សម្រាប់​ពួក​គេ​ក្នុង​ការ​បើក​គណនី​ឲ្យ​ខ្ញុំ​ប្រើ​ប្រាស់​វិញ​បាន​ដែរ"។

 

កញ្ញា Isis Anchalee ដែល​ធ្លាប់​ជា​អ្នក​​ចូល​រួម​ក្នុង​​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​ស្ត្រី​ធ្វើ​ការ​​ក្នុង​វិស័យ​​វិស្វកម្ម​​​ផ្នែក​ព័ត៌មាន​វិទ្យា ​ថ្មី​ៗ​នេះ​ក៏​បាន​សរសេរ​​បង្ហាញ​ពី​អារម្មណ៍​​ត្អូញត្អែរ​​តាម​បណ្តាញ​សង្គម​ Twitter របស់​ខ្លួន​ផង​ដែរ ស្រប​ពេល​នោះ​មាន​អ្នក​ជួយ​ចូល​រួម​បញ្ចេញ​មតិ​យោបល់​ដល់ Isis Anchalee ថា​​មាន​មនុស្ស​ផ្សេង​ទៀត​ក៏​ជួប​បញ្ហា​ដូច​ កញ្ញា Isis Anchalee ដែរ។ ចំណែក​អ្នក​ផ្សេង​ទៀត​​បាន​និយាយ​លើក​ទឹក​ចិត្ត​ នូវ​អ្វី​ដែល​នាង​អាច​ជួយ Isis Anchalee បាន។

បញ្ហា​នេះ​មិន​មែន​ជា​លើក​ទី​១​មួយ​នោះ​ទេ កាល​ពី​ដើម​ឆ្នាំ​២០១៥​នេះ​ ប្ដី​ប្រពន្ធ​មួយ​គូ​មក​ពី​រដ្ឋ​អារីហ្សូណា សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា​ ពូក​គេ​ត្រូវ​បាន​គេ​ប្លុក​ក្នុង​ Facebook មិន​ឲ្យ​ប្រើ​ប្រាស់​​ដោយ​​ផ្ញើ​រូប​ថត​ក្នុង​​បណ្ណ​សម្គាល់​ខ្លួន​របស់​ពួក​គេ​​ដែល​បញ្ជាក់​ពី​ឈ្មោះ "Avatar" ទើប​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​បាន៕

ចុចអាន៖ បារាំង​បើក​ការ​វាយប្រហារ​សងសឹក ISIS ​ដោយ​ប្រើ​យន្តហោះ​ចម្បាំង​១០​គ្រឿង

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ techinsider​​​​​​​​