Earin កាសឥតខ្សែដ៏តូច ដែលគួរឲ្យចាប់អារម្មណ៍
- 2015-11-19 23:21:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Earin កាសឥតខ្សែដ៏តូច ដែលគួរឲ្យចាប់អារម្មណ៍
ចន្លោះមិនឃើញ
ជាមួយទម្ងន់ ៣.៥ក្រាម និង ទំហំ ១៤.៥mm x ២០mm កាសឥតខ្សែ Earin ត្រូវបានផលិតឡើងជាមួយនឹងឧបករណ៍បំពងសំឡេងពីរគ្រាប់ ដែលមានសមត្ថភាពចេញជាសំឡេងគួរឲ្យចង់ស្ដាប់។ លើសពីនេះ Earin បានបំពាក់នូវបច្ចេកវិទ្យាមួយចំនួនទៀតដូចជាបច្ចេកវិទ្យាឥតខ្សែទំនើប, ថាមពលថ្មកម្រិតខ្ពស់ និងបច្ចេកទេសញែកសំឡេងរំខាន ដែលធ្វើឲ្យ Earin មានភាពអស្ចារ្យ។
សូម្បីតែឆ្នាំងសាករបស់ Earin ក៏ត្រូវបានរចនាឡើងមានរាងជាប្រអប់ដ៏ស្រស់ស្អាត ដែលមានភាពងាយស្រួលក្នុងការទុកដាក់ និងបញ្ចូលថាមពល។ ប្រើរយៈពេល៧០នាទីដើម្បីសាកថ្មឲ្យពេញ។ បើស្ដាប់ជាលក្ខណៈ Stereo បាន២ម៉ោង និង៥០នាទី ប៉ុន្តែបើស្ដាប់ជា Mono វិញ អាចបានដល់ទៅ១១ម៉ោងឯណោះ។
ចុចអាន៖ មួកសុវត្ថិភាពថ្មី អាចឲ្យអ្នកមើលឃើញក្រោយមិនបាច់ងាក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍