ស្មាតហ្វូនដំបូងរបស់ Pepsi ដាក់លក់ដំបូងមួយគ្រឿង៧៨ដុល្លារ លក់អស់រលីង
- 2015-11-20 17:11:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាតហ្វូនដំបូងរបស់ Pepsi ដាក់លក់ដំបូងមួយគ្រឿង៧៨ដុល្លារ លក់អស់រលីង
ចន្លោះមិនឃើញ
Pepsi P1 ជាម៉ូដែលទូរសព្ទដំបូងបំផុតរបស់ក្រុមហ៊ុនភេសជ្ជៈ Pepsi ដោយមានបំពាក់នូវអេក្រង់ទំហំ៥.៥អីញ (ប៉ុន iPhone 6s Plus),មានមុខងារស្គែនក្រយៅដៃ និងកាមេរ៉ាទំហំ ១៣មេហ្គាភីកសែល។ យ៉ាងណាក៏ដោយទូរសព្ទនេះមានលក់តែនៅប្រទេសចិនតែប៉ុណ្ណោះ។
P1 កំពុងត្រូវបានផលិតឡើងដោយក្រុមហ៊ុន Shenzhen Scooby Communication Equipment Co. តាមរយៈយុទ្ធនាការប្រមូលមូលនិធិឧបត្ថម្តនៅប្រទេសចិន។ គ្រាន់តែដាក់លក់ដំបូង ក្នុងតម្លៃមួយគ្រឿង៧៨ដុល្លារ ត្រូវបានលក់អស់រលីងយ៉ាងរហ័ស។ ប្រភពដដែលបានឲ្យដឹងថា ប្រសិនបើមូលនិធិរបស់ពួកគេទទួលបានចំណូលតាមដែលគេកំណត់ នៅខែធ្នូខាងមុខនេះ P1 នឹងត្រូវប្រកាសលក់ជាផ្លូវការ។
លក្ខណៈសម្បត្តិ Pepsi P1៖
-វិមាត្រ៖ ១៥២.២mm x ៧៦.២mm x ៧.៧mm
-ទម្ងន់៖ ១៥៨g
-អេក្រង់៖ ៥.៥អីញ Full HD display
-Processor៖ Octa-core MediaTek MT6592
-Storage៖ ១៦GB (អាចបន្ថែម microSD) និង Ram៖ ២GB
-កាមេរ៉ា៖ ១៣MP (ក្រោយ), ៥MP (មុខ)
-កាលបរិច្ឆេទចេញលក់៖ ប្រហែល ថ្ងៃទី៣ ធ្នូ (នៅចិន)
-តម្លៃ៖ ១១០ដុល្លារ (តម្លៃនៅបរទេស)
ចុចអាន៖ សឹងមិនជឿទូរសព្ទនេះមាន RAM ដល់ទៅ៣GB តម្លៃតែ៩០ដុល្លារ
ប្រែសម្រួល៖ រដ្ឋ ប្រភព៖ dailymail