Mark Zuckerberg បរិច្ចាគ​​ថវិកា​​២០​លាន​ដុល្លារ​ដើម្បី​​ជួយ​ផ្ដល់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​សាលា​រដ្ឋ

  • 2015-11-22 15:53:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក​ Facebook លោក​ Mark Zuckerberg បាន​ធ្វើ​ការ​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ថា ​លោក​រួម​នឹង​ភរិយា​បាន​ធ្វើ​ការ​បរិច្ចាគ​ថវិកា​ចំនួន​២០​លាន​ដុល្លារ​ដើម្បី​ផ្ដល់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​សាលា​រៀន​រដ្ឋ​នៅ​សហរដ្ឋអាមេរិក។

 

 

ថវិកា​ទាំង​នេះ​ត្រូវ​បាន​បរិច្ចាគ​ទៅ​ដល់​អង្គការ​ Education Super Highway, ដោយ​​កន្លង​មក​​អង្គការ​នេះ​បាន​​ធ្វើ​ការ​ផ្ដល់​នូវ​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​សិស្ស​ចំនួន​២១​លាន​នាក់​​​ ដែល​​មិន​មាន​អ៊ីនធឺណិត​ប្រើ​ប្រាស់​នៅ​សាលា​រៀន។ លោក​ Mark បាន​លើក​ឡើង​ថា​ប្រព័ន្ធ​អ៊ីនធឺណិត​គឺ​ជា​ប្រភព​​ដ៏​សំខាន់​មួយ​​នៅ​ក្នុង​សាលា​រៀន​ ដោយ​វា​អាច​ឲ្យ​សិស្សានុសិស្ស​ធ្វើ​ការ​រៀន​សូត្រ​ដោយ​ខ្លួន​ឯង​បាន​តាម​រយៈ​អ៊ីនធឺណិត។ ​​ ស្ថាបនិក​វ័យ​ក្មេង​​រូប​នេះ​បាន​បន្ត​ថា​៖"ថ្ងៃ​មួយ​យើង​នឹង​អាច​ធ្វើ​ការ​ភ្ជាប់​ពិភពលោក​ទាំង​មូល​និង​ផ្ដល់​នូវ​ ការ​រៀន​ដោយ​ខ្លួន​ឯង​ទៅ​ដល់​សិស្សានុសិស្ស​នៅ​ជុំវិញ​ពិភពលោក ហើយ​យើង​នៅ​តែ​ធ្វើ​ការ​ផ្ដោត​សំខាន់​លើ​បញ្ហា​នេះ​រហូត​ទាល់​តែ​​បាន​សម្រេច"។

 

 

គួរ​បញ្ជាក់​ថា​កាល​ពី​ឆ្នាំ​២០១៣​ Mark រួច​ទាំង​ភរិយា​បាន​ធ្វើ​ការ​បរិច្ចាគ​ថវិកា​ចំនួន​៣​លាន​ដុល្លារ​ម្ដង​រួច​មក​ហើយ​ដល់​អង្គការ​ Education Super Highway នេះ៕

 

ចុច​អាន៖ Facebook បង្ហាញ​មុខងារ​ថ្មី​សម្រាប់​គូ​ស្នេហ៍​ដែល​​បែក​បាក់​គ្នា​​​

 

 

ប្រែ​សម្រួល៖​ ហៃ​ សុខ​ហេង ប្រភព៖​ TIME​​