Facebook បង្ហាញមុខងារថ្មីសម្រាប់គូស្នេហ៍ដែលបែកបាក់គ្នា
- 2015-11-20 16:17:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Facebook បង្ហាញមុខងារថ្មីសម្រាប់គូស្នេហ៍ដែលបែកបាក់គ្នា
ចន្លោះមិនឃើញ
ពីមុន គូស្នេហ៍ដែលបែកគ្នានៅលើ Facebook ច្រើនតែធ្វើការ Unfriend ឬ Block គ្នា ប៉ុន្តែឥឡូវនេះមានមុខងារថ្មីមួយ ដែលបង្កើតឡើងដោយមិនចាំបាច់ឲ្យគូស្នេហ៍ធ្វើការ Unfriend ឬ Block គ្នាទៀតនោះឡើយ។
បណ្ដាញ Facebook បានបង្កើតមុខងារថ្មីដែលគេហៅថា “Break-up Tools” វានឹងបង្ហាញឡើងនៅពេលអ្នកប្រើប្រាស់ជាគូស្នេហ៍ផ្ដាច់ទំនាក់ទំនងគ្នាលើ Facebook ។ មុខងារនេះនឹងសួរអ្នកប្រើប្រាស់ថាតើគេចង់ឃើញព័ត៌មានអំពីគូស្នេហ៍ចាស់ដូចជា ឈ្មោះ, រូប Profile និងព័ត៌មានដទៃទៀតលើ News Feed របស់គេឬយ៉ាងណា។ នៅពេលដែលកំណត់ថាមិនចង់ឃើញនោះការបង្ហោះរបស់គូស្នេហ៍ចាស់នឹងមិនបង្ហាញលើ News Feed ឡើយ ហើយឈ្មោះរបស់គេក៏នឹងមិនត្រូវបានបង្ហាញដែរ ប្រសិនបើគេ Comment ត្រូវបាន Tag លើ Post អ្វីមួយ។
អ្នកប្រើប្រាស់ក៏អាចកំណត់បានថា អ្នកណាខ្លះដែលអាចមើលឃើញ Post ចាស់ៗរបស់គេជាមួយនឹងអតីតគូស្នេហ៍បាន មិនតែប៉ុណ្ណោះក៏អាចធ្វើការ Untag ចេញពី Post ចាស់ៗជាមួយនឹងស្នេហាចាស់បានផងដែរ។ Kelly Winters អ្នកគ្រប់គ្រងខាងផ្នែកផលិតប្រចាំក្រុមហ៊ុន Facebook សង្ឃឹមថា មុខងារថ្មីនេះនឹងជួយដល់គូស្នេហ៍ដែលបានបែកគ្នាឲ្យឆ្លងផុតពីដំណាក់កាលលំបាកក្នុងឆាកជីវិតបាន។
គួរបញ្ជាក់ដែរថា មុខងារនេះបានដាក់ឲ្យប្រើប្រាស់ចាប់ពីពេលនេះតទៅសម្រាប់អ្នកដែលប្រើប្រាស់តាមរយៈទូរសព្ទនៅក្នុងសហរដ្ឋអាមេរិក ចំណែកឯតំបន់ដទៃទៀតនឹងបញ្ចេញឲ្យប្រើប្រាស់នៅពេលបន្តបន្ទាប់៕
ចុចអាន៖ កម្មវិធីដែល ISIS ប្រើទាក់ទងគ្នាមានសុវត្ថិភាពជាងកម្មវិធីរបស់ Facebook ទៅទៀត
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ BBC