មហាសេដ្ឋី​វ័យក្មេង​ Mark Zuckerberg សូម​​ផ្អាក​ពី​ Facebook ពីរ​ខែ​ដើម្បី​មើល​ថែ​កូន

  • 2015-11-23 16:59:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក​ Facebook លោក​ Mark Zuckerberg បាន​ប្រកាស​ថា​នឹង​ឈប់​សម្រាក​ពី​ជំនួញ​រយៈពេល​ពីរ​ខែ​បន្ទាប់​ពី​កូន​ស្រី​របស់​គាត់​​ចាប់​កំណើត។

 

 

លោក​ Mark Zuckerberg បាន​ Post Status នៅ​លើ​ Timeline របស់​ខ្លួនថា​៖ "ការ​សិក្សា​បង្ហាញ​ថា​ពេល​ដែល​ឪពុកម្ដាយ​ចំណាយ​ដែល​ជាប់​រវល់​ការងារ​ ស៊ូ​ចំណាយ​ពេល​​នៅ​ជា​មួយ​ដែល​កូន​ទើប​នឹង​កើត​ លទ្ធផល​នឹង​ល្អ​ប្រសើរ​ទាំង​ចំពោះ​កូន ​និង​ឪពុកម្ដាយ"។ លោក​បាន​បន្ត​ថា​នៅ​ក្រុមហ៊ុន​ Facebook ​​គឺ​​​ផ្ដល់​ជូន​​​​​ថ្ងៃ​ឈប់​​​សម្រាក​​ដល់​​បុគ្គលិក​សញ្ជាតិ​អាមេរិក​ដោយ​មាន​ប្រាក់​ខែ​រយៈ​ពេល​​៤​ខែ ដើម្បី​​បុរស​ទៅ​មើល​​ថែ​ប្រពន្ធ​កូន​​​ និង​ដើម្បី​​ស្ត្រី​សម្រាល​កូន។

 

 

គួរ​បញ្ជាក់​ដែរ​ថា​ក្រុមហ៊ុន​ Facebook មិន​បាន​​លើក​ឡើង​​ទេ​ថា​អ្នក​ណា​នឹង​កាន់​កាប់​មុខ​ជំនួញ​​នៅ​ពេល​ដែល​ស្ថាបនិក​វ័យ​ក្មេង​រូប​នេះ​​ឈប់​សម្រាក​​នោះ​ទេ៕​​​​​​​​​​​​​​​​​​​​​​​

 

ចុច​អាន៖ Mark Zuckerberg បរិច្ចាគ​​ថវិកា​​២០​លាន​ដុល្លារ​ដើម្បី​​ជួយ​ផ្ដល់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​សាលា​រដ្ឋ

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង

ប្រភព៖​​​​​​ Telegraph

អត្ថបទពេញនិយម
អត្ថបទថ្មី