បុរស​​ដែល​​រង​ការ​​បាញ់​នៅ​ប៉ារីស ​ក៏​ធ្លាប់​រួច​ជីវិត​ពី​ភេរវកម្ម​អគារ​ភ្លោះ​នៅ​ញីវយ៉ក

  • 2015-11-24 15:58:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​វ័យ​​៣៦​ឆ្នាំ​ ​សញ្ជាតិ​អាមេរិក​ម្នាក់ ​​ដែល​រង​របួស​ជើង​អំឡុង​ពេល​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ​​នៅ​​ទីក្រុង​ប៉ារីស ​ក៏​ធ្លាប់​រួច​ជីវិត​​ពី​ភេរវកម្ម​ដ៏​សាហាវ​នៅ​អគារ​​​ពាណិជ្ជកម្ម​​ពិភពលោក​ភ្លោះ​នា​​ទីក្រុង​ញីវយ៉ក​ សហរដ្ឋ​អាមេរិក​ ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១​ផង​ដែរ។

 

 

​​Matthew ​គឺ​ជា​បុរស​ដែល​មាន​ជីវិត​ថ្លៃ​ ដែល​អាច​គេច​ខ្លួន​ផុត​​ជា​លើក​ទី​២​ពី​ភេរវកម្ម បន្ទាប់​ពី​ពួក​ខ្មាន់​កាំភ្លើង​ ISIS បាញ់​រះ​នៅ​​​រោងមហោស្រព Bataclan ​ធ្វើ​ឲ្យ​មាន​អ្នក​ស្លាប់​ដល់​៨៩​នាក់ ​នៅ​ទីក្រុង​ប៉ារីស កាល​ពី​យប់​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា។ ​បុរស​រូប​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា ពេល​ឭ​ស្នូរ​កាំភ្លើង​​ លោក​​បាន​រត់​រក​ផ្លូវ​ចេញ​តែ​ម្ដង តែ​យ៉ាង​ណា លោក​​​នៅ​តែ​ត្រូវ​១​គ្រាប់​ចំ​ជើង។

 

​លោក​​បាន​និយាយ​​​ប្រាប់​ក្រោយ​ពេល​របួស​នោះ​ថា៖ "ខ្ញុំ​បាន​​វារ​ចេញ​មួយ​ដង​១​សង់ទីម៉ែត្រ រហូត​ដល់​ចំណុច​១ ខ្ញុំ​បាន​ឃើញ​ច្រក​ចេញ។ ខ្ញុំ​បាន​​យក​ម្រាម​ដៃ​របស់​ខ្ញុំ​ទៅ​តោង​​ច្រក​ចេញ រហូត​ចេញ​បាន”។

 

​បន្ទាប់​មក​ទៀត​ ​Matthew បាន​ចេញ​ផុត​ពី​សាល ហើយ​អស់​កម្លាំង​ក៏​សន្លប់​នៅ​ចិញ្ចើម​ផ្លូវ ​តែ​សំណាង​ល្អ​លោក​ត្រូវ​បាន​អ្នក​សារព័ត៌មាន​បារាំង​ Le Monde ​លោក​ Daniel Psenny ​ជួយ​សង្គ្រោះ​ទាន់​ពេល ឲ្យ​ចាក​​ឆ្ងាយ​ពី​តំបន់​កើត​ហេតុ។

 

​នេះ​​ជា​លើក​ទី​២​ហើយ សម្រាប់​​ ​Matthew ដែល​អាច​រួច​ជីវិត​ពី​ភេរវកម្ម ​ខណៈ​ដែល​កាល​ពី​ភេរវកម្ម​អគារ​ពាណិជ្ជកម្ម​ពិភពលោក​អាមេរិក ​លោក​បាន​ធ្វើ​ដំណើរ​ថ្មើរជើង​ក្បែរ​ South Tower of the World Trade Center បំណង​ទៅ​​ចូល​រួម​ការ​ប្រជុំ​នៅ​ទី​នោះ​ ​​តែ​យន្ត​ហោះ​របស់​ភេរវកម្ម​បាន​ហោះ​បុក​​​អគារ North Tower ​មុន ធ្វើ​ឲ្យ​លោក​រួច​ជីវិត​បាន៕

 

 

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail

អត្ថបទថ្មី