Tablet ថ្មីរបស់ក្រុមហ៊ុន Xiaomi មានរូបរាងដូចជា iPad mini បេះបិទ
- 2015-11-25 16:14:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tablet ថ្មីរបស់ក្រុមហ៊ុន Xiaomi មានរូបរាងដូចជា iPad mini បេះបិទ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Xiaomi ដែលត្រូវបានគេឲ្យឈ្មោះថា ជាក្រុមហ៊ុន Apple នៃប្រទេសចិនបានបង្ហាញពី Tablet ថ្មីរបស់ខ្លួនមានរូបរាងដូចគ្នាបេះបិទទៅនឹង iPad mini ប៉ុន្តែដំណើរការដោយ Windows 10។
Tablet ថ្មីនេះមានឈ្មោះថា Mi Pad 2 វាបានរចនាឡើងពីសារធាតុលោហៈដែលធ្វើឲ្យកាន់តែមានលក្ខណៈដូចគ្នាខ្លាំងទៅនឹង iPad mini របស់ក្រុមហ៊ុន Apple។ ក្រុមហ៊ុន Xiaomi បានឲ្យដឹងថា Mi Pad 2 គឺមានទម្ងន់ស្រាលជាងនិងស្ដើងជាង Mi Pad ជំនាន់ទីមួយ និងមានបំពាក់នូវ RAMទំហំ 2GB, អង្គផ្ទុកទិន្នន័យទំហំ 16GB ឬ 64GB។
ចំពោះអេក្រង់វិញគឺមានទំហំ៧,៩អ៊ីញដែលមាន Resolution ទំហំ 2048x1536 ភីកសែល ឯ Processor វិញនោះគឺប្រភេទ Atom X5-Z8500 របស់ក្រុមហ៊ុន Intel។ សម្រាប់រន្ធ USB វិញបានបំពាក់នូវបច្ចេកវិទ្យាចុងក្រោយបំផុតនោះគឺ USB Type-C ហើយ Tablet ថ្មីនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 10។
និយាយពីតម្លៃវិញគឺ Mi Pad 2 ទំហំ 16GB មានតម្លៃប្រមាណ១៥៦ដុល្លារ ហើយទំហំ 64GB វិញមានតម្លៃប្រមាណ២០០ដុល្លារ ដែលនឹងដាក់លក់លើទីផ្សារប្រទេសចិននៅថ្ងៃទី២៧ខែវិច្ឆិកានេះហើយ៕
ចុចអាន៖ ទូរសព្ទសាកថ្ម១សប្ដាហ៍តែ១ដងប៉ុណ្ណោះ ជាមួយបន្ទះអេក្រង់ថ្មីនេះ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ TheVerge