Floydឲ្យ​នារី​​ម៉ាស្សា​ម្ដង​៤​នាក់​បង្ហាញ​ពី​ជីវិត​រស់​នៅ​បែប​អ្នក​មាន

  • 2015-11-25 18:41:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ចូល​និវត្តន៍​​ពី​វិស័យ​ប្រដាល់​ Floyd Mayweather ហាក់​ដូច​សម្ញែង​ភាព​ហ៊ឺហា​ច្រើន​តាម​បណ្ដាញ​សង្គម។ ពេល​ថ្មី​នេះ​កីឡាករ​វ័យ​៣៨​ឆ្នាំ​​បាន​បង្ហាញ​វីដេអូ​ខ្លី​នៃ​ការ​របស់​នៅ​បែប​អ្នក​មាន​ ដោយ​ឲ្យ​នារី​ម៉ាស្សា​ម្ដង​៤​នាក់។

 

Royal living. Double tandem massage. www.themoneyteam.com

A video posted by Floyd Mayweather (@floydmayweather) on

 

វីដេអូ​ខ្លី​​នោះ​អ្នក​ប្រដាល់​​មិន​ដែល​ចាញ់​​ឈ្នះ​៤៩​ដង​និង​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​​២៦​ដង បាន​បង្ហោះ​​លើ​បណ្ដាញ​សង្គម​ Instagram ដោយ​ដេក​​​ឲ្យ​នារី​ម៉ាស្សា​៤​នាក់​​ឈរ​និង​អង្គុយ​សម្រួល​សរសៃ​​តាំង​ពី​ក្បាល​ដល់​ចុង​ជើង។​ ភ្ជាប់​ជាមួយ​វីដេអូ Floydបាន​សរសេរ​ថា៖ "រស់​នៅ​បែប​អ្នក​មាន មាន​អ្នក​ម៉ាស្សា​ពី​លើ​ដល់​ក្រោម"។

 

នា​ពេល​ថ្មី​កន្លង​ទៅ Floyd Mayweather ក៏​​ទើប​ទិញ​ឡាន​​ត​ Mercedes-Benz C-Class Coupe ​ ១​គ្រឿង​​តម្លៃ​ជាង​៤​ម៉ឺន​៥​ពាន់​ដុល្លារ​ឲ្យ​កូន​ប្រុស​ក្នុង​ថ្ងៃ​កំណើត។

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dailymail