​មក​មើល​ឡាន​​កំពូល​ៗ​​​​របស់​​​​​​ Floyd ​Mayweather លក្ខណៈ​សម្បត្តិ​​អស្ចារ្យ​ប៉ុណ្ណា?

  • 2015-11-27 22:30:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ គេ​ឃើញ​​​ Floyd Mayweather ​បាន​ទិញ​រថយន្ត​ចំនួន​ពីរ​គ្រឿង​គឺ​ Koenigsegg CCXR Trevita និងBugatti Veyron Grand Sport ដែល​សុទ្ធ​សឹង​ជា​រថយន្ត​មាន​សមត្ថភាព​កំពូល។ ក្រៅ​ពី​រថយន្ត​ទាំង​ពីរ​នេះ​ក៏​​នៅ​មាន​រថយន្ត​ជា​ច្រើន​ទៀត​របស់​ Floyd ដែល​​មាន​សមត្ថភាព​ខ្លាំង​អស្ចារ្យ។

 

​Lamborghini Murcielago

 

រថយន្ត​នេះ​មាន​សមត្ថភាព​ខ្លាំង​ ដោយ​សារ​វា​​បំពាក់​នូវ​​ម៉ាស៊ីន១២​ (V12) ទំហំ​៦,៥​លីត្រ​ ដែល​អាច​បង្កើត​កម្លាំង​បាន​៦៥០​សេះ។ វា​អាច​បង្កើត​សន្ទុះ​​ពី​០​ទៅ​១០០​គ.ម/ម៉ ​ត្រឹម​ពេល ​៣,៤​វិនាទី​ និង​មាន​ល្បឿន​អតិបរមា​ ៣៣០​គ.ម​/ម៉។ ចំពោះ​តម្លៃ​របស់​រថយន្ត​ដែល​ឈប់​ផលិត​ក្នុង​ឆ្នាំ​២០១០​នេះ​គឺ​ប្រមាណ​​ ៣៣០ ០០០​ដុល្លារ​ ឬ​​ក៏​អាច​ខ្ពស់​ជាង​នេះ។

 

 

McLaren 650S

 

 

រថយន្ត​នេះ​អាច​បង្កើត​កម្លាំង​បាន​ ៦៤១​សេះ​ ពី​ម៉ាស៊ីន​៨​​ (V8) ទំហំ​៣,៨​លីត្រ​ និង​​អាច​បង្កើន​សន្ទុះ​ពី​០​ទៅ​៩៦​គ.ម/ម៉ ​ត្រឹម​ពេល​៣​វិនាទី ហើយ​​មាន​ល្បឿន​អតិបរមា​ ៣២៨.៣​គ.ម/ម៉។​ ​ចំពោះ​តម្លៃ​ឡាន​កំពូល​នេះ​វិញ​គឺ​ប្រមាណ​ ២៧០ ០០០​ដុល្លារ។

 

 

​​​​Lamborghini Aventador

 

 

ម៉ាស៊ីន​របស់​រថយន្ត​នេះ​​គឺ​​១២​ម៉ាស៊ីន​ (V12) ទំហំ​​ ៦,៥​លីត្រ​ ដែល​អាច​បង្កើត​កម្លាំង​បាន​ដល់​ទៅ ​៦៩១​សេះ​ ហើយ​វា​ថែម​ទាំង​អាច​បង្កើន​សន្ទុះ​ពី​​០​ទៅ​៩៦​គ.ម/ម៉​ ត្រឹម​២,៩​វិនាទី​ ឯ​ល្បឿន​អតិបរមា​គឺ​ ៣៥០​គ.ម/ម៉។ ជា​មួយ​នឹង​សមត្ថភាព​ខ្លាំង​បែប​នេះ​ធ្វើ​ឲ្យ​រថយន្ត​នេះ​មាន​តម្លៃ​មិន​ថោក​ប៉ុន្មាន​នោះ​ឡើយ​ពោល​ចាប់​ពី​ ៤០០ ០០០​ដុល្លារ​ឡើង​ទៅ។

 

 

Ferrari Enzo 

 

 

​រថយន្ត​ដែល​​មាន​ផលិត​តែ​៤០០​គ្រឿង​នេះ​ បំពាក់​នូវ​ម៉ាស៊ីន​១២ (V12) ទំហំ​៦,០​លីត្រ ​អាច​បង្កើត​កម្លាំង​បាន​៦៥១​សេះ។ វា​ក៏​អាច​បង្កើន​សន្ទុះ​ពី​០​ទៅ​៩៦​គ.ម/ម៉​  ត្រឹម​រយៈ​តែ​៣,១៤​វិនាទី​ប៉ុណ្ណោះ ហើយ​​អាច​រត់​នៅ​ល្បឿន​អតិបរមា​៣៥៥​គ.ម/ម៉។ សម្រាប់​តម្លៃ​របស់​​​រថយន្ត​ផលិត​មាន​កំណត់​នេះ​គឺ​ប្រមាណ​ជា​១លាន​ដុល្លារ។

 

 

​Bugatti Veyron Grand Sport

 

 

រថយន្ត​​ស៊េរី​នេះ​មាន​ផលិត​តែ ​១៥០ ​គ្រឿង​ប៉ុណ្ណោះ​ ដោយ​វា​មាន​បំពាក់​ម៉ាស៊ីន១៦​​ (W16) ទំហំ​៨​លីត្រ​ ​អាច​បង្កើត​កម្លាំង​បាន​ ១០០០​សេះ​ និង​អាច​បង្កើន​សន្ទុះ​ពី​០​ទៅ​១០០​គ.ម/ម៉​ត្រឹម​ ២,៤៦​វិនាទី​ ហើយ​ពី​០​ទៅ​៤០០​គ.ម/ម៉​ ប្រើ​ពេល​តែ​៥៥​វិនាទី​ប៉ុណ្ណោះ។ រថយន្ត​នេះ​អាច​រត់​ក្នុង​ល្បឿន​អតិបរមា​ ៤០៨​គ.ម/ម៉ និង​មាន​តម្លៃ​៣,៥​លាន​ដុល្លារ។

 

 

Koenigsegg CCXR Trevita 

 

 

រថយន្ត​នេះ​មាន​ផលិត​​តែ​ពីរ​គ្រឿង​ប៉ុណ្ណោះ​ក្នុង​លោក ​ ដោយ​មាន​បំពាក់​ម៉ាស៊ីន​​៨​ (V8) ទំហំ​៤,៨​លីត្រ​ អាច​បង្កើត​កម្លាំង​បាន​ ១០១៨​សេះ​ អាច​បង្កើន​សន្ទុះ​ពី​០​ទៅ​១០០​គ.ម/ម៉​ ត្រឹម​ ២,៩​វិនាទី និង​អាច​រត់​ក្នុង​ល្បឿន​អតិបរមា​ ៤១០​គ.ម/ម៉។ ​Floyd បាន​ឲ្យ​ដឹង​ដែរ​ថា ​រថយន្ត​នេះ​មាន​តម្លៃ​៤,៨​លាន​ដុល្លារ៕​​​​​​​ ​​​​​ ចុច​អាន៖ App ថ្មី​អាច​ឲ្យ​ User មើល​ឃើញ​រលក​សញ្ញា Wifi

 

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ TheRichest​​​​​​​​​​