ស្ត្រី​ម្នាក់​អាច​សម្រក​ទម្ងន់​​៥០​គីឡូ ដោយ​មិន​​​​បាច់​តម​ភីស្សា ការ៉េម ឬ​សូកូឡា

  • 2015-11-28 19:12:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ស្ត្រី​​សញ្ជាតិ​អាមេរិក​ម្នាក់​​រស់​នៅ​រដ្ឋ​ Florida ​បាន​សម្រក​ទម្ងន់​របស់​​ខ្លួន​អស់​ជិត​៥០​គីឡូក្រាម ​រយៈពេល​មិន​ដល់​២​ឆ្នាំ ហើយ​នាង​ថា ពុំ​បាន​តម​អាហារ​ជាតិ​ផ្អែម​ដូច​ជា​ភីស្សា ការ៉េម ឬ​សូកូឡា​អ្វី​ឡើយ។

 

 

​Molly Lowe ​វ័យ​២៨​ឆ្នាំ ​មាន​ទម្ងន់​​ជាង​១២០​គីឡូក្រាម​ ​មុន​ពេល​នាង​សម្រេច​ចិត្ត​ថា​ចង់​សម្រក​ទម្ងន់។ លុះ​ដល់​ឆ្នាំ​២០១៤ បន្ទាប់​ពី​នាង​សម្រាក​កូន​១​ ហើយ​កូន​របស់​នាង​ធំ​​ហើយ នាង​ក៏​បាន​តាំង​ចិត្ត​សម្រក​ទម្ងន់​របស់​ខ្លួន​ឲ្យ​មាន​រាង​​ស្អាត​វិញ ដោយ​​នាង​ទៅ​កន្លែង​ហាត់ប្រាណ​ជា​​ប្រចាំ តែ​នាង​ពុំ​បាន​តម​ប្រភេទ​អាហារ​ ដែល​មាន​ជាតិ​ស្ករ​ច្រើន​ទេ។

 

“ខ្ញុំ​តែង​តែ​យក​ចិត្ត​ទុកដាក់​ចំពោះ​ទម្ងន់​របស់​ខ្ញុំ​រាល់​ថ្ងៃ។ តែ​ខ្ញុំ​នៅ​តែ​ញ៉ាំ​ការ៉េម​ធម្មតា ឬ​ញ៉ាំ​បន្ទះ​សូកូឡា​​​អស់​កន្លះ​ដើម​ជា​ញឹកញាប់​ប្រចាំ​ថ្ងៃ”។

 

​​​យ៉ាងណា Lowe គឺជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​ហាត់​ប្រាណ​នៅ​កន្លែង​ហាត់ប្រាណ ព្រោះ​នាង​យល់​ថា ​​នាង​មាន​អារម្មណ៍​ខ្លាំង​ និង​មាន​ថាមពល​ខ្លាំង។ ហើយ​រយៈពេល​ជិត​២​ឆ្នាំ​ទៅ​នេះ នាង​ហាត់ប្រាណ​ដល់​ថ្នាក់​មាន​សាច់ដុំ​ទៀត​ផង។

 

ជា​លទ្ធផល​​បច្ចុប្បន្ន​ Molly Lowe មាន​ទម្ងន់​សល់​​ត្រឹម​តែ​៧៣​គីឡូក្រាម​ប៉ុណ្ណោះ ដោយ​ស្រក​អស់​ជាង​៤៧​គីឡូក្រាម ដែល​ធ្វើ​ឲ្យ​សម​​នឹង​រូបរាង​របស់​នាង​ដែល​មាន​កម្ពស់​១,៧៥ម៉ែត្រ៕

 

 

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail