​​ក្រុម​ចម្រៀង​​​ណា​ខ្លះ​នឹង​ចូល​រួម MAMA ឆ្នាំ​នេះ?

  • 2015-11-29 16:12:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mnet Asian Music Awards (MAMA) គឺ​ជា​កម្មវិធី​ប្រគល់​ពាន​រង្វាន់​តន្ត្រី​ដ៏​ធំ​​ដែល​តែង​តែ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ប្រចាំ​ឆ្នាំ ដើម្បី​ផ្ដល់​កិត្តិយស​ ក៏​ដូច​ជា​លើក​តម្កើង​ដល់​តារា​ចម្រៀង​ដែល​​មាន​សមិទ្ធផល​លេច​ធ្លោ​នៅ​ក្នុង​ឆ្នាំ​របស់​ប្រទេស​កូរ៉េ​និង​​បណ្ដា​ប្រទេស​ផ្សេង​ៗ​នៅ​អាស៊ី។ MAMA ឆ្នាំ​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ហុងកុង នៅ​ថ្ងៃ​ទី​២ ​​ធ្នូ ខាង​មុខ​នេះ។

 

ស្រប​ពេល​ដែល​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ កម្មវិធី​នឹង​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ Mnet ក៏​បាន​​ប្រកាស​ឈ្មោះ​ក្រុម​ចម្រៀង ​និងតារា​ចម្រៀង​ដែល​ត្រូវ​មាន​​វត្តមាន​នៅ​ឆ្នាំ​នេះ។ ក្រុម​ចម្រៀង​និង​តារា​ចម្រៀង​ដែល​នឹង​បង្ហាញ​មុខ​នៅ​ក្នុង​កម្មវិធី​ឆ្នាំ​នេះ​រួម​មាន៖

 

CL ក្រុម 2NE1 HyunA ក្រុម 4Minute Ailee Big Bang BTOB BTS EXO f(x) Taeyeon ក្រុម Girls' Generation GOT7 Homme iKON Jessi J.Y. Park Lovelyz MONSTA X N.Flying Oh My Girl Park Bo Ram Pet Shop Boys Psy San E Seventeen SHINee Dongwan ក្រុម Shinhwa TWICE UP10TION Zion.T

 

Mnet ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​គ្រប់​តារា​ទាំង​អស់​របស់​ផលិតកម្ម FNC រួម​មាន CNBLUE, F.T.Island និង AOA នឹង​មិន​បង្ហាញ​មុខ​នៅ​ក្នុង​កម្មវិធី​ឆ្នាំ​នេះ​ទេ៕

 

ចុចអាន៖បញ្ជី​ឈ្មោះ​​បេក្ខភាព​តារា​ដែល​ត្រូវ​ដណ្ដើម​ពាន​នៅ MAMA 2015

 

ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖allkpop