ព្រះ​សង្ឃ​នៅ​ថៃ​ធ្វើ​សមាធិ​ក្នុង​ខ្លាញ់​កំពុង​ពុះ ហើយ​គ្មាន​រលាក​អ្វី​សោះ​

  • 2015-11-29 16:31:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​វីដេអូ​មួយ​ត្រូវ​បាន​គេ​ចែក​ចាយ​បន្ត​គ្នា​ទាក់ទង​នឹង​រឿង​មាន​​ព្រះ​សង្ឃ​មួយ​អង្គ​ក្នុង​ខេត្ត ​Nong Bua Lamphu បាន​បង្ហាញ​ពី​សមត្ថភាព​អច្ឆរិយ​ក្នុង​ការ​គង់​សមាធិ​ក្នុង​ខ្លាញ់​ក្ដៅ​ដោយ​មិន​មាន​របួស​ ឬ​បញ្ហា​អ្វី​ឡើយ។ វា​មិន​មែន​ជា​រឿង​រ៉ាវ​ដែល​ទើប​នឹង​កើត​ឡើង ប៉ុន្តែ​នៅ​តែ​មាន​ការ​យល់​ឃើញ​ និង​លើក​ឡើង​ខុស​ៗ​គ្នា​រវាង​អ្នក​បាន​ឃើញ​សកម្មភាព​នេះ​។

 

 

ខ្ទះ​ដែក​ធំ​មួយ​ដែល​មាន​ពេញ​ទៅ​ដោយ​ខ្លាញ់ ហើយ​មើល​ឃើញ​ពុះតិច​ៗ​ផង​នោះ ព្រះ​សង្ឃ​អង្គ​នោះ​បាន​បន្ត​សូត្រ​ធម៌​ និង​ធ្វើ​សមាធិ​ដោយ​មិន​បង្ហាញ​ថា​មាន​ការ​ឈឺចាប់ ឬ​រលាក​ព្រោះ​តែ​កម្ដៅ​នៃ​វត្ថុ​ទាំង​នោះ​ទេ។ ចុងក្រោយ គេ​ឃើញ​ព្រះ​អង្គ​ក្រោក​ពី​ខ្ទះ​ខ្លាញ់​នោះ​ដោយ​សភាព​ធម្មតា មិន​មាន​បញ្ហា​អ្វី​ទាំង​អស់។  

គេ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា ការ​នៅ​ក្នុង​ខ្ទះ​ខ្លាញ់​កំពុង​ពុះ​ក្ដៅ​នេះ​គឺ​ជាការពិត ឬ​ក៏​ការ​ថ្ពឹន​ភ្នែក​នោះ​ទេ។ មាន​អ្នក​ខ្លះ​លើក​ឡើង​ថា ខ្ទះ​ខ្លាញ់​ដែល​យក​មក​ប្រើ​នោះ​ប្រហែល​ជា​ស្រោប​អ្វី​ពិសេស​ច្រើន​ជាន់​ដែល​មិន​ធ្វើ​ឱ្យ​ខ្ទះ​នោះ​ស្រូប​កម្ដៅ​ពី​ភ្លើង​នៅ​ខាង​ក្រោម​។ ចំណែក​អ្នក​ខ្លះ​ទៀត​លើក​ឡើង​ថា​ ខ្វល់​ដែល​បក់​ពី​ក្រោម​ខ្ទះ​នោះ​បាន​ធ្វើ​ឱ្យ​ភ្លើង​ដែល​ឆេះ​នោះ​រេ​ទៅ​រេ​មក ហើយ​ក៏​មិន​សូវ​ធ្វើ​ឱ្យ​ខ្ទះ​នោះ​ក្ដៅ​ខ្លាំង​ដែរ​។

 

ប៉ុន្តែ​សម្រាប់​អ្នក​ជឿ​ជាក់​លើ​សាសនា​វិញ បាន​គិត​ផ្សេង​ពី​នេះ​ថា នេះ​គឺ​ជា​ភាព​អស្ចារ្យ​របស់​ព្រះ​សង្ឃ​ដែល​ប្រតិបត្តិ​សាសនា​បាន​ខ្ជាប់ខ្ជួន​ទើប​មិន​បណ្ដាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​បែប​នេះ​។

 

 

ចុះ​មិត្ត​អ្នក​អាន​យល់​ឃើញ​យ៉ាង​ណា​ចំពោះ​រឿង​នេះ​?

 

ប្រែ​សម្រួល​៖ សុគន្ធី​ ប្រភព​៖ bmwmblog