NASA នឹងផ្ដល់ប្រាក់​១០ម៉ឺន​ដុល្លារ​សម្រាប់​អ្នក​ស្ម័គ្រ​ចិត្ត​ដេក​លើ​គ្រែ​១៨០​ថ្ងៃ​ជាប់គ្នា

  • 2015-11-29 22:48:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់​បាន​ការងារ​ងាយ​ស្រួល ​មិន​ត្រូវ​ការ​ធ្វើ​អ្វី​ទាំង​អស់ ​​ហើយ​​នៅ​តែ​អាច​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​កប់​ពពកមែនទេ? នេះ​មិន​មែន​ជា​រឿង​ពិបាក​ទៀត​ទេ។ បន្ទាប់​ពី​ចំណាយ​ថវិកា ១៨ ០០០ ដុល្លារ​លើ​បុរស​ម្នាក់​ដែល​បាន​គេង​នៅ​លើ​គ្រែ​អស់​រយៈ​ពេល ៧០ ថ្ងៃរួច​មក​ ​​ពេល​នេះ NASA បាន​ដំឡើង​តួ​លេខ​នេះ​ឲ្យ​កាន់​តែ​ខ្ពស់​ជាង​មុន៥​ដង​ទៅ​ទៀត ​សម្រាប់​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ចូល​ធ្វើ​បទ​ពិសោធន៍​របស់​ពួក​គេ​។ ការងារ​មួយ​នេះ​គឺ​ស័ក្ដិសម​បំផុត​សម្រាប់​មនុស្ស​ខ្ជិល​ច្រអូស​ ហើយ​មិន​ចង់​ងើប​ពី​គ្រែ។

 

ឥលូវ​នេះ NASA កំពុង​តែ​ស្វែង​រក​អ្នក​ស្ម័គ្រ​ចិត្ត​ដើម្បី​ចូល​រួម​នៅ​ក្នុង​ការ​ពិសោធន៍ "ការ​សម្រាក​ដ៏​អស្ចារ្យ​បំផុត" របស់​ពួក​គេ។ នៅ​ក្នុង​បទ​ពិសោធន៍​នេះ អ្នក​ចូល​រួម​នឹង​ត្រូវ​គេង​នៅ​លើ​គ្រែ​ក្នុង​រយៈ​ពេល ១៨០ ថ្ងៃ​ដោយ​មិន​អាច​ចុះ​ចេញ​ទៅ​ណា​ទាំង​អស់។ ចប់​កម្មវិធី ​អ្នក​ចូល​រួម​នឹង​ទទួល​បាន​ទឹកប្រាក់​ចំនួន ១០ ម៉ឺន​ដុល្លារ។ នៅ​ក្នុង​កំឡុង​ពេល​ធ្វើ​ការ​ពិសោធន៍​នេះ អ្នក​ស្ម័គ្រចិត្ត​អាច​អាន​សៀវភៅ រក្សា​ទំនាក់​ទំនង​តាម​រយៈ Skype លេង​ហ្គេម និង​អាច​ប្រើ​ទូរសព្ទ​ក៏​ដូច​ជា​កុំព្យូទ័រ​បាន​ជា​ធម្មតា៕

 

ចាប់អារម្មណ៍ទេ?

 

 
 

ចុចអាន៖រ៉ូបូត​ទើប​បង្កើត​ថ្មី Walk-Man នឹង​​ជំនួស​ការងារ​គ្រោះ​ថ្នាក់​របស់​មនុស្ស

 
 

ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖bmwmblog

អត្ថបទថ្មី