គួចាឡឺយ ប្រកាសមិនអញ្ជើញសមាជិក F4 ចូលរួមមង្គលការឡើយ
- 2015-11-30 15:44:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួចាឡឺយ ប្រកាសមិនអញ្ជើញសមាជិក F4 ចូលរួមមង្គលការឡើយ
ចន្លោះមិនឃើញ
ឆ្លើយតបក្នុងបទសម្ភាសន៍ តារាសម្ដែងប្រុសតៃវ៉ាន់ Vic Chou បានឲ្យដឹងថានៅក្នុងអាពាហ៍ពិពាហ៍របស់ខ្លួននឹងគ្មានមិត្តរួមការងារនៅក្នុងរង្វង់សិល្បៈមកចូលរួមនោះទេ រួមទាំងសមាជិកទាំងបីទៀតក្នុងក្រុម F4 ផងដែរ។
ផ្អែកតាមបណ្ដាញព័ត៌មាន West Capital News ទំនាក់ទំនងវាង Vic Chou និងសមាជិកដទៃទៀតរបស់ F4 គឺមិនមានភាពជិតស្និទ្ធដូចអ្នកគាំទ្របានគិតនោះទេ។ ក្រោយពេលបែកក្រុមហើយសមាជិកនិមួយៗមានការងាររៀងៗខ្លួនមក Vic Chou យូរៗម្ដងទើបជជែកលេងជាមួយ Ken Chu។ នៅពេលត្រូវអ្នកកាសែតសួរថាមានគម្រោងជួបជុំសមាជិកទាំងបួននៅក្នុងឱកាសខាងមុខនេះទេ តារាសម្ដែងអាយុ ៣៤ បានប្រាប់ទាំងមិនរារែកថាគ្មានបំណងនេះទេ។
“ខ្ញុំមិនអញ្ជើញមិត្តភ័ក្ដិនៅក្នុងសិល្បៈនោះទេ។ ត្រឹមតែមង្គលការសាមញ្ញនិងកក់ក្ដៅគឺគ្រប់គ្រាន់ហើយ"។ តារាសម្ដែងនេះចែករំលែក។
នៅពេលត្រូវអ្នកកាសែតសួរថាតើពាក្យ "មិត្តភ័ក្ដិក្នុងសិល្បៈ" សម្រាប់ចំណងមិត្តភាពជាង ១០ ឆ្នាំរបស់ក្រុម F4 តើវាខ្លីពេកទេ? Vic Chou បដិសេធមិនឆ្លើយនឹងសំនួរនេះ។
ក្នុងឆ្នាំ ២០១៣ នៅពេល Vannes Wu រៀបការ គ្រប់សមាជិកទាំងអស់របស់ F4 មិនបានមានវត្តមានចូលរួមនោះទេ ដោយប្រាប់មូលហេតុថារវល់នឹងការងារ។ នៅពេលនោះ ម៉ីជូបានបាននិយាយទាំងមិនពេញចិត្តនៅក្នុងបទសម្ភាសន៍ថា៖ "បើសិនជាមិត្តភ័ក្ដិពិតប្រាកដមែន ទោះបីជាខ្ញុំប្រារព្ធមង្គលការនៅទីណាក៏ពួកគេគួរតែចូលរួមដែរ"។
“ទំនាក់ទំនងរបស់អ្នកទាំងបួនមិនល្អតែក៏មិនអាក្រក់ដូចមនុស្សចំនួនគិតនោះដែរ។ ពួកគេគ្រាន់តែធ្លាប់ជាសមាជិកនៅក្នុងក្រុមចម្រៀងតែមួយតែប៉ុណ្ណោះ" បុគ្គលល្បីឈ្មោះនៅក្នុងសិល្បៈម្នាក់បង្ហើប៕
ចុចអាន៖តួរឿង “The Moon Embrace The Sun” មានផ្ទៃពោះកូនទីពីរ ក្រោយការ១០ឆ្
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖zing