ចាប់បានមឹកយក្សប្រវែង១០ម៉ែត្រ ទម្ងន់ជិត១៥០គីឡូក្រាម
- 2015-11-30 16:36:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់បានមឹកយក្សប្រវែង១០ម៉ែត្រ ទម្ងន់ជិត១៥០គីឡូក្រាម
ចន្លោះមិនឃើញ
មឹកទម្ងន់១៤៩,៦៨ គីឡូក្រាម ប្រវែង ៣៣ហ្វ៊ីតថ៍ (១០ម៉ែត្រ) ត្រូវអ្នកនេសាទចាប់បាននៅតាមតំបន់ឆ្នេរសមុទ្រ Asturias ភាគពាយព្យនៃប្រទេសអេស្ប៉ាញ។
មឹកញីយក្សដែលមានជើងចំនួន៣៣ បានជាប់ក្នុងសំណាញ់អួនរបស់អ្នកនេសាទក្នុងជម្រៅទឹកជិត៥០០ម៉ែត្រ ដែលត្រូវក្រុមអ្នកនេសាទបានចាប់វាយកឡើងមកគោក។ ក្រោយមកត្រីមឹកយក្សក៏ត្រូវបានបញ្ជូនទៅឲ្យអ្នកជំនាញសិក្សាពីប្រភេទសត្វសមុទ្រនៅឯភាគខាងជើងប្រទេសអេស្ប៉ាញ។
ប្រធានស្ថាប័នសិក្សាពីប្រភេទសត្វសមុទ្រ បាននិយាយថា៖ "វាជាត្រីមឹកស្ថិតក្នុងប្រភេទក្រុមចម្លែក។ កាលពីពីរបីឆ្នាំកន្លងទៅ ក៏មានមឹកយក្សធំមួយត្រូវគេចាប់បានដែរ"។
យោងតាមរបាយការណ៍អ្នកស្រាវជ្រាវវិទ្យាសាស្ត្រ ប្រភេទត្រីមឹកធំចម្លែក អាចមានប្រវែងដល់៤៣ ហ្វ៊ីតថ៍ (១៣ម៉ែត្រ) សម្រាប់ត្រីមឹកញី និង៣៣ហ្វ៊ីតថ៍ (១០ម៉ែត្រ) សម្រាប់ត្រីមឹកឈ្មោល។ ដោយឡែក មានរបាយការណ៍អំពីការនេសាទថា ធ្លាប់ចាប់បានត្រីមឹកដែលមានប្រវែងដល់ ៦៦ហ្វ៊ីតថ៍ (២០ម៉ែត្រ) ក្នុងរដូវនេសាទ តែទោះជាយ៉ាងណាក្ដីត្រីមឹកប្រវែង២០ម៉ែត្រនោះ គឺមិនទាន់មានការបញ្ជាក់ឲ្យច្បាស់ពីអ្នកវិទ្យាសាស្ត្រនៅឡើយ៕
ចុចអាន៖ នាវិករុស្សីភ្ញាក់ផ្អើលពេលប្រទះឃើញមឹកយក្ស ស៊ីនុយសន្ទូច
ប្រែសម្រួល៖ មាន រតនា ប្រភព៖ mirror