បុគ្គល​បច្ចេកវិទ្យា​ល្បី​ៗ​បី​រូប​ប្រាប់​ពី​ទម្លាប់​ពេល​ទំនេរ

  • 2015-12-01 17:33:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្លាប់​​ជា​កត្តា​កំណត់​​​​លទ្ធផល​ដ៏​អស្ចារ្យ​មួយ​ក្នុង​ជីវិត របស់​​បុគ្គល​ជោគជ័យ​ទាំង​ឡាយ​ ជា​ពិសេស​​បុគ្គល​បច្ចេកវិទ្យា​ដែល​តម្រូវ​ឲ្យ​មាន​ការ​អត់ធ្មត់ ព្យាយាម និង​មាន​កាលវិភាគ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ច្បាស់​លាស់ ដើម្បី​សម្រេច​នូវ​អ្វី​មួយ​ដែល​ចង់​បាន។ បុគ្គល​ល្បីៗ​ក្នុង​ស្រុក​បី​​រូប​​បាន​ប្រាប់ Sabay ​​​ពី​ទម្លាប់​ពេល​ទំនេរ​របស់​ពួកគាត់​​ ​និង​ពន្យល់​ថា តើ​វា​មាន​ឥទ្ធិពល​បែប​ណា​ដល់​លទ្ធផល​ដែល​គាត់​ខំ​ប្រឹង​ប្រែង?

 

អឹចឹង! តោះ​ទៅ​សិក្សា​ពី​ពួក​គាត់​ទាំង​អស់​គ្នា៖

 

@ លោក អៀ អ៊ុយ ស្ថាបនិក​ហ្គេម Asva The Monkey

 

 

ស្ថាបនិក​ហ្គេម​ខ្មែរ​ដែល​ល្បី​ដល់​ជប៉ុន​រូប​នេះ​បាន​និយាយ​ថា លោក​មាន​ពេល​ទំនេរ​តែ​ថ្ងៃ​អាទិត្យ​ទេ ហើយ​ពេល​ទំនេរ​នេះ​លោក​ត្រូវ​ទៅ Toast Masters Club (Publish Speaking Club) ជា​ក្លឹប​ដែល​ត្រូវ​ប្រជុំ​គ្នា​រៀង​រាល់​អាទិត្យ​ដើម្បី​ប្រកួត​ប្រជែង​ការ​ឡើង​និយាយ​ជា​សាធារណៈ ហើយ​យូរៗ​ម្តង​ លោក​ទៅ​មើល​កុន​នៅ​រោង​ភាពយន្ត​ដើម្បី​ជា​ការ​កម្សាន្ត​បន្ទាប់​ពី​សម្រាក​ពី​ការងារ។ លោក​បាន​បន្ថែម​ថា លោក​ចូល​ចិត្ត​លេង​ហ្គេម​ណាស់ ហើយ​ក៏​ជា​ទម្លាប់​នៅ​ពេល​ទំនេរ​ដែរ។

 

@ លោក គ្រុយ​ វណ្ណា ស្ថាបនិក​ក្ដារចុច​ឆ្លាត​វៃ

 

 

ស្ថាបនិក​ក្ដារចុច​ឆ្លាត​វៃ​ដែល​បាន​បញ្ចប់​ការ​សិក្សា​មក​ពី​ប្រទេស​ជប៉ុន​រូប​នេះ​បាន​ប្រាប់​ថា លោក​ចូល​ចិត្ត​ហែល​ទឹក មើល​កុន និង​ទៅ​ញ៉ាំ​អី​ជាមួយ​មិត្តភក្តិ​នៅ​ចុង​សប្ដាហ៍​ ហើយ​ឆ្លៀត​ពេល​ស្រាវជ្រាវ​បន្ថែម​​ដូច​ជា​នៅ Chatime ជា​ដើម។

 

លោក​បាន​បន្ថែម​ថា "ការ​ស្រាវ​ជាវ​គ្មាន​ដែន​កំណត់​ទេ" អឹចឹង​នៅ​កន្លែង​ណា​ក៏​រៀន​បាន​ដែរ ទើប​ជា​ហេតុ​ធ្វើ​ឲ្យ​លោក ស្ទើរ​តែ​គ្មាន​ទំនេរ​សោះ ទោះ​ជា​នៅ​កន្លែង​ធ្វើ​ការ​ក៏​ត្រូវ​បន្ថែម​ម៉ោង​ដែរ ព្រោះ​លោក​ចូល​ចិត្ត​អ្វី​ដែល​ថ្មីៗ។

 

@ លោក ដាញ់ ហុង ស្ថាបនិក​ខ្មែរ​យូនីកូដ

 

ស្ថាបនិក​ខ្មែរ​យូនីកូដ​ដែល​ធ្វើ​ឲ្យ​​អក្សរ​ខ្មែរ​មាន​ការ​ពេញ​និយម​ប្រើប្រាស់​ទូទាំង​ប្រទេស​រូប​នេះ បាន​រៀបរាប់​ថា ចំណូល​ចិត្ត​របស់​លោក​ពេល​ទំនេរ​គឺ​មើល​ទេសភាព​ដែល​ស្អាតៗ ព្រោះ​វា​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ និង​បង្កើត​គំនិត​ច្នៃ​ប្រឌិត។

 

លោក​លើក​ឡើង​ថា ពេល​ទំនេរ​ខ្ញុំ​មិន​ភ្លេច​ទេ ការ​ស្វែង​រក​អ្វី​ដែល​ថ្មីៗ ព្រោះ​ជា​ចំណូលចិត្ត​របស់​ខ្ញុំ ហើយ​ក៏​សំណូម​ពរ​ដល់​យុវវ័យ គួរ​យក​ពេល​ទំនេរ​អាន​សៀវ​ភៅ​យ៉ាង​តិច​ណាស់​ក៏ ៥ ទៅ ១០ នាទី​ដែរ និង​ធ្វើ​អ្វី​មួយ​តាម​ទេពកោសល្យ​របស់​ខ្លួន ជាជាង​យក​ពេល​ទំនេរ ទៅ​ប្រើប្រាស់​គ្រឿងញៀន និង​បង្ក​អសន្តិសុខ​ដល់​សង្គម។

 

តើ​ពេល​ទំនេរ​ប្រិយ​មិត្ត​ចូល​ចិត្ត​អ្វី​ដែរ?

 

 

បន្ត​អាន៖  ហុងដា ឌ្រីម ០១៦ អតិថិជន​សម្រុក​ទិញ​រហូត​ដាច់​ស្តុក

បន្ត​អាន៖  បង្កើត​ប្លុក វិបសាយ​​មិន​ចេះ​សរសេរ​កូដ​ក៏​អាច​បង្កើត​បាន​ដែរ

 

អត្ថបទ៖ រក្សា

អត្ថបទថ្មី