Mariah Carey ត្រូវទៅសង្គ្រោះបន្ទាន់ព្រោះឈឺធ្ងន់
- 2015-12-03 21:02:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mariah Carey ត្រូវទៅសង្គ្រោះបន្ទាន់ព្រោះឈឺធ្ងន់
ចន្លោះមិនឃើញ
កាលពីថ្ងៃពុធកន្លងទៅនេះ កំពូលតារាចម្រៀងអាមេរិក Mariah Carey ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់បន្ទាប់ពីធ្លាក់ខ្លួនឈឺធ្ងន់។
បណ្ដាញព័ត៌មាន TMZ បានឲ្យដឹងថា តារាចម្រៀងជួរមុខ Mariah Carey កំពុងតែសម្រាកព្យួរសេរ៉ូមនៅមន្ទីរពេទ្យបន្ទាប់ពីកើតគ្រុនផ្ដាសាយធំកាលពីថ្ងៃម្សិលមិញ។ ក្រុមការងាររបស់តារាចម្រៀងវ័យ ៤៥ ឆ្នាំបានឲ្យដឹងថា Mariah បានត្អូញត្អែរថាខ្លួនមិនសូវស្រួលខ្លួនកាលពីយប់ថ្ងៃអង្គារ រហូតដល់ថ្ងៃពុធ ពួកគេត្រូវហៅរថយន្តសង្គ្រោះបន្ទាន់ព្រោះខ្លួននាងបានបាត់ជាតិទឹកក្នុងខ្លួនជាច្រើន។
អ្នកគាំទ្រកំពុងតែព្រួយបារម្ភពីសុខភាពរបស់ម្ដាយកូនពីររួបនេះ ពីព្រោះនៅថ្ងៃសៅរ៍ខាងមុខម្ចាស់បទ "All I Want For Christmas is You” នឹងត្រូវសម្ដែងនៅរដ្ឋ New Jersey នៅក្នុងកម្មវិធី "Hot For The Holidays"។ បើតាមការគ្រោងទុក Mariah Carey នឹងបានចេញពីមន្ទីរពេទ្យនៅថ្ងៃព្រហស្បតិ៍នេះ៕
ចុចអាន៖តារាស្រីហូលីវូដ៤រូបដែលហ៊ានថតឈុតរោលរាល ហើយល្បីបានយូរ
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖mirror