លទ្ធផល​ពិសោធន៍​រកឃើញ Laptop Apple ​ផ្ដល់​ទំនុក​​ចិត្ត​ជាង​ Windows

  • 2015-12-04 17:40:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ធ្វើ​តេស្ត Consumer Reports បាន​រក​ឃើញ​ថា​ Laptop ពពួក MacBook របស់​ក្រុមហ៊ុន​ Apple អាច​ផ្ដល់​ទំនុក​ចិត្ត​បាន​ល្អ​ជាង​ Laptop ដើរ​ដោយ​​ Windows បន្ទាប់​ពី​គេ​​បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​​សមត្ថភាព​របស់​ Laptop ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មួយ។

 

 

​ក្រុមហ៊ុន​បាន​ធ្វើ​ការ​សាក​​សួរ​ទៅ​កាន់​អ្នក​ចុះ​ឈ្មោះ​ចំនួន​ ៥៨ ០០០​នាក់​ ដែល​បាន​ទិញ​ Laptop ​នៅ​ចន្លោះ​ឆ្នាំ​ ២០១០​ ដល់​ ២០១៥​ ដើម្បី​ដឹង​ពី​បទ​ពិសោធន៍​នៃ​ការ​ប្រើ​ប្រាស់​​បាន​ជួប​ប្រទះ​នា​ពេល​កន្លង​មក​ រួម​ទាំង​ការ​អន់ថយសមត្ថភាព​ផង​ដែរ។ ក្នុង​ចំណោម​ Laptop ​ជា​ច្រើន​ប្រភេទ​ មាន Laptop ​ពីរ​ប្រភេទ​ដែល​លេច​ធ្លោ​ជាង​គេ​ក្នុង​ការ​សិក្សា​នេះ​​គឺ​ MacBook Air ដែល​មាន​កម្រិត​​សមត្ថភាព​ធ្លាក់​ចុះ​​ ៧%​ និង​ MacBook Pro មាន​ ៩%។

 

លទ្ធផល​បាន​បង្ហាញ​ទៀត​ថា ​ក្រុមហ៊ុន​ Apple មាន​ Laptop ដែល​ផ្ដល់​ទំនុក​ចិត្ត​បាន​​ល្អ​ប្រសើរ​ជាង​គេ​ពោល​​​សមត្ថភាព​ធ្លាក់​ចុះ​តែ​១០%​ ភាគ​រយ​ប៉ុណ្ណោះ​ក្នុង​រយៈ​ពេល​ប្រើ​ប្រាស់​ ៣ ​ឆ្នាំ​ដំបូង។ ដោយ​ឡែក​ Laptop ​ដើរ​ដោយ​ Windows ​មាន​កម្រិត​នៃ​ការ​ធ្លាក់​ចុះ​សមត្ថភាព​ខ្ពស់​ ដូច​ជា​ Samsung និង​ Gateway មាន​ ១៦%​ ចំណែក​ឯ​ផលិតផល​របស់​ក្រុមហ៊ុន​ដទៃ​មាន​ ១៨% ទៅ​ ១៩​%។

 

បើ​និយាយ​អំពី​ Software វិញ​ ៧១%​ នៃ​អ្នក​ប្រើ​ប្រាស់​ Laptop របស់​ក្រុមហ៊ុន​​ Apple មាន​ការ​ពេញ​ចិត្ត​ទៅ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ OS X ចំណែក​ឯ​​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows វិញ​មាន​អ្នក​ប្រើ​ប្រាស់​ ៣៨​%​ ដែល​ពេញ​ចិត្ត៕

​​​​​​​​​​​​​​​​

ចុច​អាន៖ បុរស​ម្នាក់​ប្ដឹង​ Apple បាន​សម្រេច​ពី​បទ​លុប​រូបថត​​​​ពី​ទូរសព្ទ​អស់​គ្មាន​សល់​

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ BGR​​​​​​​

អត្ថបទពេញនិយម
អត្ថបទថ្មី