Fan Bing Bing អៀនក្រហមមុខពេលមិត្តប្រុសនិយាយរឿងលើគ្រែលើទូរទស្សន៍
- 2015-12-04 17:56:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fan Bing Bing អៀនក្រហមមុខពេលមិត្តប្រុសនិយាយរឿងលើគ្រែលើទូរទស្សន៍
ចន្លោះមិនឃើញ
តារាសម្ដែងចិនល្បីឈ្មោះ Fan Bing Bing បានអៀនឡើងក្រហមមុខ នៅពេលមិត្តប្រុសនិយាយរឿងសម្ងាត់របស់ពួកគេត្រង់ៗពេកនៅលើទូរទស្សន៍។
កាលពីថ្ងៃទី២ ខែធ្នូ កម្មវិធីជជែកកម្សាន្តដ៏ពេញនិយមរបស់តៃវ៉ាន់ "Kangxi Lai Le” បានថតភាគបញ្ចប់របស់ខ្លួនជាមួយនឹងភ្ញៀវកិត្តិយសចូលរួមនោះគឺ គូស្នេហ៍ល្បីឈ្មោះរបស់វិស័យសិល្បៈចិន Li Chen និង Fan Bing Bing។
អ្នកដែលបានទស្សនាផ្ទាល់នៅទីនោះបានបង្ហើបថា ដោយសារតែចរិកមិនចេះខ្មាសអៀនរបស់ខ្លួន ពិធីករកម្មវិធីដែលជាប្អូនស្រីតារាសម្ដែងសាន់ឆាយ នាង Dee Hsu បានសួរភ្ញៀវកិត្តិយសនូវសំនួរដែលធ្វើឲ្យពួកគេអៀនឡើងក្រហមមុខ។ Li Chen ត្រូវបាន Dee Hsu សួរពីរឿងលើគ្រែ។ តារាសម្ដែងនេះ មិនខ្មាសអៀនក៏ឆ្លើយតាមត្រង់ ធ្វើឲ្យមិត្តស្រីអង្គុយនៅក្បែរដាស់តឿនថា "បងមិនចាំបាច់ត្រូវឆ្លើយត្រង់ដល់ថ្នាក់ហ្នឹងទេ"។
ពិធីករកម្មវិធីបានសួរ Li Chen “តើលើកចុងក្រោយអ្នកទាំងពីរ 'ស្និទ្ធស្នាល' គ្នាគឺនៅពេលណា"? Li Chen បានឆ្លើយតាមត្រង់ថា "ថ្ងៃទីមួយបន្ទាប់ពីខ្ញុំត្រលប់មកពីអូស្ត្រាលីវិញ" (Li Chen ទៅអូស្ត្រាលីដើម្បីថតកម្មវិធី “Running Man”)។ Dee hsu មិនបញ្ឈប់ត្រឹមហ្នឹងហើយជីកសួរទៀតថា "លោកកំពុងរងរបួសនៅដៃ ហើយធ្វើយ៉ាងម៉េចទៅ"? តារាសម្ដែងនេះបានតបថា "អាចប្រើដៃម្ខាងទៀតជួយបាន"។
ការឆ្លើយតាមត្រង់របស់ Li Chen បានធ្វើឲ្យមិត្តស្រីអៀនឡើងក្រហមមុខ ហើយបាននិយាយខ្សឹបៗថា "ការពិតបងឯងឆ្លើយលំអិតលំអៀងបន្តិចក៏បានដែរ មិនចាំបាច់ឆ្លើយត្រង់ដល់ថ្នាក់នោះទេ"។ "Kangxi Lai Le” គឺជាកម្មវិធីទូរទស្សន៍ដ៏ល្បីឈ្មោះរបស់តៃវ៉ាន់ដែលត្រូវបានផលិតឡើងតាំងពីឆ្នាំ ២០០៤ មកម្ល៉េះ។ Chungta Production បានសម្រេចចិត្តបញ្ឈប់កម្មវិធីនេះក្រោយពេលចាក់ផ្សាយបានរយៈពេល ១១ ឆ្នាំ៕
ចុចអាន៖ចៀវៃ បដិសេធមិនព្រមធ្វើអ្នកកំដរឲ្យ Fan BingBing
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖kenh14