កីឡដ្ឋានទាំង ១០ មាន Wi-Fi ល្បឿនលឿនដាច់គេ
- 2015-12-08 21:27:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡដ្ឋានទាំង ១០ មាន Wi-Fi ល្បឿនលឿនដាច់គេ
ចន្លោះមិនឃើញ
កាលពីពេលកន្លងទៅនេះ Sabay ទើបតែបានដកស្រង់អំពីព្រលានយន្តហោះទាំង១០ដែលមានប្រព័ន្ធ Wi-Fi ល្បឿនលឿនជាងគេ។ ឥឡូវនេះក្រឡេកទៅមើលប្រព័ន្ធ Wi-Fi ក្នុងកីឡដ្ឋានវិញម្ដងថាតើមួយណាមានល្បឿនលឿនជាងគេ?
ខាងក្រោមកីឡដ្ឋានទាំង១០មានប្រព័ន្ធ Wi-Fi ល្បឿនលឿនជាងគេ ដែលលទ្ធផលបានមកពីការធ្វើតេស្តនៅក្នុងកីឡដ្ឋានចំនួន៣៥កន្លែងផ្សេងគ្នាក្នុងប្រទេសធំៗមួយចំនួន៖
១. កីឡដ្ឋាន Siemens Arena ប្រទេសលីទុយអានី៖ ល្បឿនជាមធ្យម ២៧,៤៩Mbps
២. កីឡដ្ឋាន Stadion Gradski Vrt ប្រទេសក្រូអាត៖ ល្បឿនជាមធ្យម ២៦,៦៤Mbps
៣. កីឡដ្ឋាន Sixways Stadium ប្រទេសអង់គ្លេស៖ ល្បឿនជាមធ្យម ៨,៥៣Mbps
៤. កីឡដ្ឋាន Vetta Sports Manchester សហរដ្ឋអាមេរិក៖ ល្បឿនជាមធ្យម ៨,២៨Mbps
៥. កីឡដ្ឋាន Stadion F.K. Čukarički ប្រទេសស៊ែប៖ ល្បឿនជាមធ្យម ៣,១៧Mbps
៦. កីឡដ្ឋាន Marikina Sports Center ប្រទេសហ្វីលីពីន៖ ល្បឿនជាមធ្យម ២,៦៣Mbps
៧. កីឡដ្ឋាន SAP Center at San Jose សហរដ្ឋអាមេរិក៖ ល្បឿនជាមធ្យម ២,៥៤Mbps
៨. កីឡដ្ឋាន Minsk Arena, ប្រទេសបេឡារ៉ូស៖ ល្បឿនជាមធ្យម ១,៦៩Mbps
៩. កីឡដ្ឋាន Carlos Ugalde AlvarezStadium, ប្រទេសកូស្តារីកា៖ ល្បឿនជាមធ្យម ១,៦០Mbps
១០. កីឡដ្ឋាន Prospera Place,ប្រទេសកាណាដា៖ ល្បឿនជាមធ្យម ១,០៨Mbps
ចុចអាន៖ ព្រលានយន្តហោះណាដែលមាន Wi-Fi ល្បឿនលឿនជាងគេ?
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ RottenWifi