Olivier Giroud ស៊ុត hat-trick ជួយ Arsenal ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ

  • 2015-12-10 15:49:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង Olivier Giroud បាន​ស៊ុត​បញ្ចូល​ទី​ក្រុម Olympiacos ៣​គ្រាប់​ម្នាក់​ឯង​កាល​ពី​យប់​មិញ ជួយ​ក្រុម​កាំភ្លើង​ធំ Arsenal ឡើង​វគ្គ ១៦​ក្រុម​ចុង​ក្រោយ​​ក្នុង​ក្របខ័ណ្ឌ​កំពូល​​ទ្វីប​អឺរ៉ុប​ UEFA Champions League។

 

 

កាល​ពី​ជើង​ទី​មួយ​លើ​ទឹក​ដី Emirates Stadium ក្រុម Arsenal បាន​បរាជ័យ​​ក្រោម​ថ្វី​ជើង​ក្រុម Olympiacos ដោយ​លទ្ធផល ២-៣។ គ្មាន​នរណា​នឹក​ស្មាន​ថា Arsenal អាច​វាយ​បក​រហូត​ដល់ ៣​គ្រាប់​លើ​ទឹក​ដី​ក្រុម Olympiacos ឡើយ ប៉ុន្តែ​កីឡាករ Olivier Giroud បាន​ស្ដារ​ស្ថានការណ៍​យ៉ាង​ល្អ​រហូត​​ជួយ​ក្រុម​ឡើង​វគ្គ ១៦​ក្រុម​ចុង​ក្រោយ។

 

មួយ​គ្រាប់​ដំបូង​ជា​ការ​តែត​​បញ្ចូល​ទី​នៅ​នាទី​ទី២៩ បន្ទាប់​ពី​​កីឡាករ Aaron Ramsy លើក​បាល់​យ៉ាង​ល្អ​ចូល​តំបន់​គ្រោះ​ថ្នាក់។ ចំណែក​គ្រាប់​ទី​២ កើត​ឡើង​នៅ​នាទី​ទី៤៩ បន្ទាប់​ពី​កីឡាករ​សញ្ជាតិ​កូស្តារីកា​កឹប​បាល់​ដាច់​ខ្សែ​ការពារ Olympiacos បី​បួន​នាក់ រួច​បញ្ជូន​ដល់​ជើង​កីឡាករ Olivier Giroud ។ ឯ​គ្រាប់​ទី៣ ជា​បាល់​ពិន័យ ១១​ម៉ែត្រ នៅ​នាទី​ទី៦៧។

 

ក្រោយ​បញ្ចប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​កាល​ពី​យប់​មិញ ក្រុម Asernal មាន​ឈរ​នៅ​លេខ​រៀង​ទី២ មាន ៩​ពិន្ទុ​ក្នុង​ដៃ តាម​ពី​ក្រោយ​ក្រុម​លេខ១ Bayern Munich ដែល​មាន ១៥​ពិន្ទុ៕

 

ទស្សនា​វីដេអូ​ការ​ស៊ុត​បញ្ចូល​ទី​ទាំង ៣​គ្រាប់៖

 

 

 

 

 

 

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail

អត្ថបទថ្មី