មេFacebook ប្រកាសជំហរប្ដេជ្ញាគាំទ្រម៉ូស្លីម
- 2015-12-10 16:17:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេFacebook ប្រកាសជំហរប្ដេជ្ញាគាំទ្រម៉ូស្លីម
ចន្លោះមិនឃើញ
ថ្នាក់ដឹកនាំកំពូល និងជាស្ថាបនិកFacebook បានបញ្ជាក់ជំហរក្នុងការគាំទ្រប្រជាជនម៉ូស្លីមទូទាំងពិភពលោក លើផ្នែក "សិទ្ធិមនុស្ស" ដើម្បីស្វាគមន៍ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ។
Zuckerberg លើកឡើងបែបនេះ "បន្ទាប់ពីការវាយប្រហារនៅទីក្រុងប៉ារីស...ខ្ញុំភ្នក់នឹកដល់ការភិតភ័យដែលតាមលងបន្លាចប្រជាជនម៉ូស្លីមភាគច្រើន តាមរយៈទង្វើរបស់អ្នកដទៃប្រព្រឹត្ត"។
ដោយមានឈាមជ័រជាជនជាតិជីហ្វ Markបន្ថែមថា "ឪពុកម្ដាយខ្ញុំធ្លាប់ប្រដៅថា យើងត្រូវតែក្រោកឈរតតាំងនិងការគំរាមកំហែង ឬការវាយប្រហារគ្រប់រូបភាព បើទោះបីជាខ្លួនយើងផ្ទាល់មិនមែនជាអ្នកទទួលរងអំពើអយុត្តិធម៌នោះផ្ទាល់ក៏ដោយ ប៉ុន្តែគឺដើម្បីសិទ្ធិសេរីភាពសម្រាប់អ្នករាល់គ្នា”។
“បើសិនសមាជិកម្នាក់នៃសហគមន៍ម៉ូស្លីម ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំFaecbook ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដឹងថា Facebook នៅតែស្វាគមន៍អ្នករាល់គ្នា ហើយខ្ញុំនៅតែប្រកាន់ជំហរ ការពារពីការបៀតបៀននានាលើផ្នែកសិទ្ធិមនុស្ស ក្នុងគោលបំណងបង្កើតទាំងសន្តិភាព និង សុវត្ថិភាពសម្រាប់គ្រប់គ្នា”។
“...យើងមិនត្រូវអស់សង្ឃឹមទេ។ ការរួបរួមគ្នា និងសម្លឹងគ្នាក្នុងផ្លូវវិជ្ជមាន ពួកយើងនឹងអាចបង្កើតពិភពលោកដ៏ល្អមួយសម្រាប់មនុស្សទូទាំងសកលលោក”។
សំណេរ(Status)ទាំងស្រុងដែល Mark សរសេរលើFacebook ៖
I want to add my voice in support of Muslims in our community and around the world.After the Paris attacks and hate...Posted by Mark Zuckerberg on Wednesday, December 9, 2015
យល់យ៉ាងណាចំពោះជំហររបស់Mark?
ដោយ៖ ខ្លាឃ្មុំតូច