ធ្លាយរាង Galaxy S7 ស្រដៀង S6 តែគ្មានមុខងារ MicroSD Card
- 2015-12-11 13:40:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាយរាង Galaxy S7 ស្រដៀង S6 តែគ្មានមុខងារ MicroSD Card
ចន្លោះមិនឃើញ
Galaxy S7 សិស្សប្អូន Galaxy S6 បានលេចរូបរាងកាន់តែច្បាស់លើគណនី Twitter ល្បីមួយឈ្មោះ OnLeaks ដោយម្តងនេះពិតជាមានរូបរាងស្រដៀងគ្នាទៅនឹង Galaxy S6។
បើតាមរូបភាពនិងព័ត៌មានដែលបានធ្លាយលើអ៊ីនធឺណិតនេះ បញ្ជាក់ថា Galaxy S7 ពុំមានមុខងារសម្រាប់បន្ថែម MicroSD Card នោះឡើយ ដែលជាបញ្ហាមួយ Samsung ធ្លាប់បានជួបប្រទះ។ Galaxy S7 នេះមានទំហំ 163.32 x 82.01 x 7.82ម.ម រីឯប៊ូតុង Home មានទំហំធំជាងមុន ពោលគឺពីទំហំ 16x6.7mm (លើ S6) ដល់ 18x5mm លើ S7។
Galaxy S7 ដែលជាកំពូល Smartphone ស៊េរីថ្មីរបស់ Samsung អាចនឹងបង្ហាញខ្លួននៅថ្ងៃទី ២១ខែកុម្ភៈដើមឆ្នាំ ២០១៦ ពោលគឺ១សប្តាហ៍មុនពេលព្រឹត្តិការណ៍សមាជទូរសព្ទពិភពលោក MWC ត្រូវបានប្រារព្ធ។
បើសិនជា Galaxy S7 ពិតជាគ្មានមុខងារបន្ថែម MicroSD Card មែន តើអ្នកប្រើប្រាស់នឹងមានប្រតិកម្មយ៉ាងណា បើកន្លងមកមានមតិរិះគន់មួយចំនួនទៅលើ Galaxy S6 ដោយសារតែវាគ្មានមុខងារបន្ថែម MicroSD Card នេះឯង៕
https://www.youtube.com/watch?v=lIDpWThAK1Q
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ gsmarena